ពេទ្យសត្វស្ត្រីតាមជនបទរូបនេះកំពុងល្បីឈ្មោះលើបណ្តាញអ៊ីនធើណែត
កញ្ញា ប៉ៃហួ ជាពេទ្យសត្វមួយរូបនៅក្នុងខណ្ខយួនចូវ ក្រុងគូយ័ន តំបន់ស្វយ័តជនជាតិហុយ នីងសៀ ដែលស្ថិតនៅភាគពាយព្យនៃប្រទេសចិន នាងព្យាបាលជំងឺដល់សត្វចៀម និងសត្វគោនៅភូមិក្នុងតំបន់ស៊ីហៃគូ នាងមានអ្នកគាំទ្រជាង ៣ លាននាក់នៅលើបណ្តាញអ៊ីនធើណែត។
កញ្ញា ប៉ៃហួ ធ្លាប់សិក្សាជំនាញចិញ្ចឹមសត្វ និងបសុសត្វនៅវិទ្យាស្ថានជំនាញវិជ្ជាជីវៈក្រុងគូយ័ន បន្ទាប់ពីបញ្ចប់ការសិក្សា នាងធ្លាប់ធ្វើជាពេទ្យសត្វចិញ្ចឹម និងធ្វើការនៅកសិដ្ឋានចិញ្ចឹមសត្វគោដ៏ធំមួយ។
កញ្ញាចូលចិត្តពណ៌ផ្កាឈូក នាងគិតថាពណ៌នេះ "ស្អាតណាស់ នឹងអាចធ្វើឱ្យសប្បាយរីករាយ" ពេលទៅមើលជំងឺដល់សត្វចៀម និងសត្វគោ នាងតែងតែស្លៀកពាក់អាវពណ៌ផ្កាឈូក ស្រោមដៃពណ៌ផ្កាឈូក ជិះរថយន្តពណ៌ផ្កាឈូក យកប្រអប់ថ្នាំពណ៌ផ្កាឈូក សូម្បីតែប្រដាប់ស្តាប់សំឡេងក៏ជាពណ៌ផ្កាឈូកដែរ។
នៅឆ្នាំ២០២២ នាងបានចាប់ផ្តើមចែករំលែកជីវិតប្រចាំថ្ងៃរបស់នាងនៅលើអ៊ីនធើណែត ហើយបានទាក់ទាញក្រសែភ្នែកអ្នកលេងអ៊ីនធើណែត។ មានកសិករជាច្រើនបានស្គាល់នាងតាមរយៈកម្មវិធីវីដេអូខ្លី ហើយបានទាក់ទងនាងដើម្បីទៅមើលជំងឺសត្វគោដោយផ្ទាល់ ឬ ពិគ្រោះជំងឺតាមវីដេអូសម្រាប់។
ការចិញ្ចឹមសត្វគោជាឧស្សាហកម្មសរសរទ្រូងមួយសម្រាប់ការចាកចេញភាពក្រីក្រនៃប្រជាកសិករនៃក្រុងគូយ័ន ដូច្នេះ បើជួយសង្គ្រោះបានសត្វគោមួយក្បាលគឺអាចជួយកសិករយ៉ាងខ្លាំង។ មិត្តភក្តិជិត ១៥០០០ នាក់ក្នុងគណនី WeChatចំនួន ៣ របស់នាង ស្ទើរតែជាកសិករចិញ្ចឹមសត្វមកពីគ្រប់ទីកន្លែង សំឡេងរោទ៍នៃការហៅចូលរោទ៍រាល់ថ្ងៃយប់ ពេលខ្លះដល់យប់ជ្រៅនាងនៅតែត្រូវទៅមើលជំងឺ។
បន្ទាប់ពីទទួលឥទ្ធិពលពីកញ្ញា ប៉ៃហួ ពេទ្យសត្វយុវជនប៉ុន្មាននាក់ក៏ត្រឡប់មកស្រុកកំណើតវិញហើយចូលក្នុងក្រុមការងារនាង។ បន្ទាប់ពីនេះ យុវជនជាច្រើនទាក់ទងនឹងនាងដោយបង្ហាញពីបំណងថាចង់រៀនសិក្សាជំនាញពេទ្យសត្វដែរ ដែលធ្វើឱ្យនាងសប្បាយរីករាយក្រៃលែង។ ដើម្បីលើកកម្ពស់ជំនាញវេជ្ជសាស្ត្ររបស់ខ្លួន នាងបានបន្តរៀនជំនាញនៅតំបន់ផ្សេងដោយចំណាយជាង ១ ម៉ឺនយ័នជារៀងរាល់ឆ្នាំ។ នាងសង្ឃឹមថានឹងអាចបើកមន្ទីរពេទ្យសត្វមួយ ហើយទិញបានបរិក្ខារបចេ្ចកទេស ដើម្បីផ្តល់សេវាកម្មដល់កសិករចិញ្ចឹមសត្វកាន់តែច្រើន៕
អ្នកសារព័ត៌មាន៖ Feng Kaihua
អ្នកបកប្រែ៖ Li Zha