ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតនៅត្រីមាសទីមួយឆ្នាំនេះបានឡើងដល់៣ម៉ឺន៣ពាន់៣រយលានដុល្លារអាមេរិក តាមការប៉ាន់ប្រមាណ ចំនួនអ្នកចូលទស្សនាពិព័រណ៍ចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតលើកទីបីនឹងលើសពី១សែននាក់

2023-05-06 15:30:22
ប្រភព:CRI

ពិព័រណ៍ចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតលើកទីបីនិងជាពិព័រណ៍ទំនិញប្រើប្រាស់អន្តរជាតិនឹងបើកធ្វើពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែឧសភាខាងមុខនេះនៅក្រុង Ningbo ខេត្ត Zhejiang ប្រទេសចិនក្រោមប្រធានបទ “ធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅនិងជាក់ស្តែង ពួតដៃគ្នាឆ្ពោះទៅកាន់អនាគត” ។ ប្រទេសហុងគ្រីជាប្រទេសកិត្តិយសនៃពិព័រណ៍លើកនេះ ហើយខេត្ត Jiangsu របស់ចិនជាខេត្តប្រធានបទ ។ តាមការផ្សាយដំណឹងឱ្យដឹងថា សហគ្រាសចូលរួមពិព័រណ៍ចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតលើកនេះប្រហែលមានចំនួន៣ពាន់សហគ្រាស ដែលកើនឡើង៣០ភាគរយបើប្រៀបធៀបនឹងលើកទីពីរ ។ តាមការប៉ាន់ប្រមាណ ចំនួនអ្នកចូលទស្សនាពិព័រណ៍លើកនេះនឹងលើសពី១សែននាក់ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតទទួលបានការវិវឌ្ឍយ៉ាងសកម្ម ។ ចាប់ពីឆ្នាំ២០១២មក ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតបានកើនឡើង៨,១ភាគរយគិតជាមធ្យមក្នុងមួយឆ្នាំ ការនាំចូលរបស់ចិនពីប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតបានកើនឡើង៩,២ភាគរយគិតជាមធ្យមក្នុងមួយឆ្នាំ ។ 

នៅត្រីមាសទីមួយឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់៣ម៉ឺន៣ពាន់៣រយលានដុល្លារអាមេរិក ដែលកើនឡើង១,៦ភាគរយ ពោលគឺមានការចាប់ផ្តើមប្រកបដោយស្ថិរភាពនិងភាពល្អប្រសើរជាទូទៅ ៕

ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតនៅត្រីមាសទីមួយឆ្នាំនេះបានឡើងដល់៣ម៉ឺន៣ពាន់៣រយលានដុល្លារអាមេរិក តាមការប៉ាន់ប្រមាណ ចំនួនអ្នកចូលទស្សនាពិព័រណ៍ចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតលើកទីបីនឹងលើសពី១សែននាក់