ក្រសួងការបរទេសចិន៖ខណៈពេលវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក ភាគីអាមេរិកគួរតែកុំចេះតែមានចិត្តច្រណែនឈ្នានីស

2023-05-06 15:34:12
ប្រភព:CRI

ទាក់ទិននឹងការលើកឡើងពាក់ព័ន្ធប្រទេសចិនដែលចេញផ្សាយដោយក្រុមការងារអាហ្រ្វិកនៃគណៈកម្មការទំនាក់ទំនងបរទេសនៃសភាតំណាងរាស្រ្តអាមេរិក លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសកាលពីថ្ងៃទី៥ខែឧសភាថា ជាយូរណាស់មកហើយ ប្រទេសចិនបានប្រកាន់ខ្ជាប់គោលការណ៍ប្រកបដោយភាពបើកទូលាយនិងតម្លាភាព ហើយពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រួសត្រាយវិស័យថ្មីនិងកម្លាំងចលករថ្មីជាបន្តបន្ទាប់ ដោយយោងតាមតម្រូវការរបស់ភាគីអាហ្រ្វិក ដែលទទួលបានសមិទ្ធផលជាផ្លែផ្កានៅទូទាំងទ្វីបអាហ្រ្វិក។

លោកស្រីMaoNingបានសង្កត់ធ្ងន់ថា “តើកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកមានភាពល្អប្រសើរឬអត់?ប្រជាជនអាហ្រ្វិកមានសិទ្ធិបញ្ចេញមតិបំផុត។” ខណៈពេលវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក ភាគីអាមេរិកគួរតែកុំចេះតែមានចិត្តច្រណែនឈ្នានីស ប៉ុន្តែគួរមានចិត្តគំនិតបើកទូលាយនិងបរិយាប័ន្នកាន់តែច្រើន កុំចេះតែមានការចោទប្រកាន់ដោយគ្មានហេតុផល ប៉ុន្តែ គួរធ្វើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ជាក់ស្តែងឱ្យបានកាន់តែច្រើន កុំចេះតែធ្វើការប្រកួតប្រជែងបែបផលបូកសូន្យ ប៉ុន្តែ គួរធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឱ្យបានកាន់តែច្រើន ពោលគឺឱ្យតែកិច្ចសហប្រតិបត្តិការដែលមានអំណោយផលដល់ប្រជាជនអាហ្រ្វិកយ៉ាងពិតប្រាកដ វាសុទ្ធតែជាកិច្ចសហប្រតិបត្តិការដ៏ជោគជ័យ៕

ក្រសួងការបរទេសចិន៖ខណៈពេលវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក ភាគីអាមេរិកគួរតែកុំចេះតែមានចិត្តច្រណែនឈ្នានីស