អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យរដ្ឋាភិបាលនិងសហគ្រាសប្រទេសនានាចាត់វិធានការយ៉ាងដាច់ខាតដើម្បីអនាគតប្រកបដោយនិរន្តរភាព

2023-05-23 18:01:17
ប្រភព:CRI

ថ្ងៃទី២២  ខែឧសភាជាទិវាជីវចម្រុះអន្តរជាតិ។លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូពេលថ្ងៃដដែលដោយ  អំពាវនាវឱ្យរដ្ឋាភិបាលនិងសហគ្រាសរបស់ប្រទេសនានាធ្វើតាមការសន្យារបស់ខ្លួន  ចាត់វិធានការយ៉ាងដាច់ខាត ខិតខំប្រឹងប្រែងដើម្បីកសាងអនាគតប្រកបដោយនិរន្តរភាព។

លោក Guterres បានថ្លែងថា  ការអនុម័តក្របខណ្ឌជីវចម្រុះសកល Kunming-Montreal កាលពីឆ្នាំមុន គឺបង្ហាញថាយើងបានឈានជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ហើយបច្ចុប្បន្ននេះ  គឺត្រូវផ្លាស់ប្តូរពីកិច្ចព្រមព្រៀងទៅជាប្រតិបត្តិការហើយ។យើងទទួលស្គាល់សិទ្ធិរបស់ជនជាតិដើម និងសហគមន៍មូលដ្ឋាន  ដោយសារពួកគេគឺជាអ្នកការពារដ៏រឹងមាំបំផុតរបស់ជីវចម្រុះនៃពិភពលោក យើងគួរតែជំរុញរដ្ឋាភិបាលនិងសហគ្រាសនានាចាត់វិធានការកាន់តែខ្លាំងក្លា និងដាច់ខាត ដើម្បីដោះស្រាយការបាត់បង់ជីវចម្រុះ និងវិបត្តិអាកាសធាតុ៕

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យរដ្ឋាភិបាលនិងសហគ្រាសប្រទេសនានាចាត់វិធានការយ៉ាងដាច់ខាតដើម្បីអនាគតប្រកបដោយនិរន្តរភាព