ផ្លូវដែកល្បឿនលឿន Jakarta-Bandung ចាប់ផ្តើមធ្វើការសាកល្បងចម្រុះ

2023-05-23 18:06:26
ប្រភព:CRI

ផ្លូវដែកល្បឿនលឿន Jakarta-Bandung ប្រទេសឥណ្ឌូណេស៊ីចាប់ផ្តើមធ្វើការសាកល្បងចម្រុះកាលពីថ្ងៃទី២២ខែឧសភា ដែលជាសញ្ញាបង្ហាញថា ការកសាងផ្លូវដែកល្បឿនលឿនJakarta-Bandung ទទួលបានការវិវឌ្ឍដ៏សំខាន់ថ្មី ដែលបានចាក់គ្រឹះមូលដ្ឋានសម្រាប់ការដាក់ឱ្យដំណើរការនៃផ្លូវដែកទាំងស្រុង។

ផ្លូវដែកល្បឿនលឿន Jakarta-Bandung តភ្ជាប់ក្រុងហ្សាកាតារដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី ជាមួយក្រុង Bandung ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីឈ្មោះ មានប្រវែងសរុបប្រហែល ១៤២ គីឡូម៉ែត្រ ហើយល្បឿនលឿនបំផុតគឺ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ។ នេះគឺជាគម្រោងជានិមិត្តសញ្ញានៃការកសាង "ខ្សែក្រវាត់និងផ្លូវ" និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងឥណ្ឌូណេស៊ី ក៏ដូចជាគម្រោងកសាងដំបូងគេដែលប្រើប្រព័ន្ធទាំងមូល ធាតុទាំងមូលនិងខ្សែសង្វាក់ឧស្សាហកម្មទាំងមូលនៅឯនាយសមុទ្ររបស់ផ្លូវដែកល្បឿនលឿនប្រទេសចិន ហើយផ្លូវដែកទាំងមូលបានប្រើបច្ចេកទេសចិននិងស្តង់ដារចិន។ បន្ទាប់ពីផ្លូវដែកបញ្ចប់ការសាងសង់និងដាក់ឱ្យដំណើរការ រយៈពេលធ្វើដំណើររវាងទីក្រុងទាំងពីរនឹងអាចកាត់បន្ថយពេលវេលាចាប់ពីរយៈពេលជាង៣ម៉ោងមកនៅត្រឹមរយៈពេល៤០នាទី៕

ផ្លូវដែកល្បឿនលឿន Jakarta-Bandung ចាប់ផ្តើមធ្វើការសាកល្បងចម្រុះ