កប៉ាល់បុរាណពីរគ្រឿងត្រូវបានរកឃើញនៅសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន

2023-05-23 18:10:52
ប្រភព:CRI

រដ្ឋបាលជាតិវត្ថុបុរាណចិន និងរដ្ឋបាលប្រជាជននៃខេត្តហៃណានប្រទេសចិនបានប្រកាសពីវឌ្ឍនភាពដ៏សំខាន់កាលពីពេលថ្មីៗនេះក្នុងការងារបុរាណវិទ្យានៅសមុទ្រជ្រៅរបស់ប្រទេសចិននៅក្រុងសាន់យ៉ា ខេត្តហៃណាន ។គួររំលឹកថា នៅថ្ងៃទី ២១ខែតុលា ឆ្នាំ២០២២ កប៉ាល់បុរាណពីរគ្រឿងត្រូវបានគេរកឃើញនៅជម្រាលគោកភាគពាយ័ព្យនៃសមុទ្រចិនខាងត្បូងប្រទេសចិនក្នុងជម្រៅប្រហែល ១៥០០ ម៉ែត្រ។ ចំណុចជាមូលដ្ឋានសម្រាប់ការវាស់ស្ទង់ជាអចិន្ត្រៃយ៍ក្រោមទឹកនៃកប៉ាល់លិចត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ២០ ខែឧសភាឆ្នាំនេះ ហើយបានចាប់ផ្តើមការស្វែងរក និងការស៊ើបអង្កេត និងការថតរូបភាពជាបឋម ដោយបានបើកទំព័រថ្មីក្នុងបុរាណវិទ្យាសមុទ្រជ្រៅរបស់ប្រទេសចិន៕

កប៉ាល់បុរាណពីរគ្រឿងត្រូវបានរកឃើញនៅសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន