ក្រសួងការបរទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចាត់វិធានការជាក់ស្តែងដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានចូលគន្លងត្រឹមត្រូវឡើងវិញ

2023-05-23 19:28:06
ប្រភព:CRI

ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកបៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកដែលថា ទំនាក់ទំនងរវាងចិននិងអាមេរិកនឹងកែសម្រួលនាពេលឆាប់ៗ  លោកស្រីMao

Ning  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២២ ខែឧសភាថា យើងដាស់តឿនដល់សហរដ្ឋអាមេរិកឱ្យមានការយល់ឃើញអំពីប្រទេសចិនឱ្យបានត្រឹមត្រូវ  បញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន  បញ្ឈប់ការធ្វើឱ្យខូចខាតនូវសន្តិសុខអធិបតេយ្យភាពនិងផលប្រយោជន៍ការអភិវឌ្ឍរបស់ប្រទេសចិន ដើរស្របតាមទិសដៅជាមួយប្រទេសចិន  ចាត់វិធានការជាក់ស្តែងដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានចូលគន្លងត្រឹមត្រូវឡើងវិញ។

លោកស្រីMao Ningបានថ្លែងនៅពេលឆ្លើយតបនឹងអ្នកសារព័ត៌មានដែលលើកសំណួរពាក់ព័ន្ធថា  ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាព  កិច្ចសហប្រតិបតិ្តការនិងឈ្នះៗដែលលើកឡើងដោយលោកប្រធានរដ្ឋចិនXi Jinpingដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។ប្រទេសចិនបានប្រឆាំងយ៉ាងដាច់ខាតនូវការដាក់ទណ្ឌកម្មដោយឯកតោភាគីដែលខុសច្បាប់ ហើយបានបង្ហាញពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួនចំពោះអាមេរិក។  អាមេរិកគួរតែដកទណ្ឌកម្មភ្លាមៗ ហើយចាត់វិធានការជាក់ស្តែងដើម្បីជម្រះឧបសគ្គ បង្កើតបរិយាកាសឱ្យប្រសើរឡើង និងបង្កើតលក្ខខណ្ឌដែលមានផលប្រយោជន៍សម្រាប់កិច្ចសន្ទនានិងទំនាក់ទំនងជាមួយគ្នា៕

ក្រសួងការបរទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចាត់វិធានការជាក់ស្តែងដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានចូលគន្លងត្រឹមត្រូវឡើងវិញ