សង្កាត់ជីននីងខេត្តយូណាន:ឧស្សាហកម្មផ្កាកុលាបបង្កើត"សេដ្ឋកិច្ចដ៏ស្រស់ស្អាត"

2023-05-24 15:36:44
ប្រភព:ស៊ីនហួចិន


ថ្មីៗនេះ​​​ផ្កាកុលាបនៅសង្កាត់ជីននីងក្រុងគុនមីងខេត្តយូណានកំពុងរីកយ៉ាងស្គុះស្គាយសាយភាយ ក្លិនក្រអូបយ៉ាងខ្លាំង។នៅក្នុងរោងផ្កា កសិករដាំផ្កាកំពុងមមាញឹកក្នុងការបេះនិងដឹកជញ្ជូនផ្កាកម្មករនៅក្នុងរោងវេចខ្ចប់តាមលំដាប់បែងចែកកម្រិតវេចខ្ចប់ផ្កានឹងផ្ទុកក្នុងឃ្លាំងត្រជាក់…ជារៀងរាល់ថ្ងៃ មានផ្កាកុលាបរាប់លានទងបានចេញដំណើរពីទីនេះទៅកាន់ដល់រាប់ពាន់គ្រួសារ។

បច្ចុប្បន្នផ្កាបានក្លាយជាឧស្សាហកម្មឈានមុខគេបំផុតដែលកសិកម្មពិសេសនៅក្នុងសង្កាត់ជីននីងក៏ជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កសិករក្នុងការបង្កើនចំណូល។គិតត្រឹមដំណាច់ឆ្នាំឆ្នាំ២០២២តំបន់នេះមានផ្ទៃដីដាំដុះផ្កាចំនួនប្រមាណ៤០០០ហិចតាដែលអាចផលិតផ្កាកាត់ស្រស់ៗចំនួនប្រមាណ៥ពាន់លានទងក្នុងមួយឆ្នាំតម្លៃផលិតផលកសិកម្មស្មើនឹង៣,៤ពាន់លានយ័នហើយផ្តល់ការងារដល់កសិករប្រមាណ៥.៥ម៉ឺននាក់ដែលស្មើនឹង ២.២ម៉ឺនគ្រួសា៕

អ្នកបកប្រែ៖ Li Zha Yang Xinyue

សង្កាត់ជីននីងខេត្តយូណាន:ឧស្សាហកម្មផ្កាកុលាបបង្កើត"សេដ្ឋកិច្ចដ៏ស្រស់ស្អាត"