“ជ្រលងមេអំបៅក្រុងហុងហឺប្រទេសចិន”ប្រមូលផ្តុំមេអំបៅជាងរាប់ពាន់លានដើម្បីក្លាយជាមេអំបៅ

2023-05-24 15:48:58
ប្រភព:Yunnan Net

ថ្ងៃទី២២ខែឧសភាគឺជា“ទិវាជីវចម្រុះអន្តរជាតិ”។នាពេលបច្ចុប្បន្ននេះមានការផ្ទុះចេញមេអំបៅរាប់រយលានក្បាលនៅក្នុងជ្រលងមេអំបៅនៃក្រុងហុងហឺប្រទេសចិន។​មេអំបៅរាំហាក់ដូចជាស្លឹកឈើជ្រុះបង្កើតបានជាអច្ឆរិយៈធម្មជាតិនិងទេសភាពអេកូឡូស៊ីដ៏កម្រ។មេអំបៅចម្រុះពណ៌ហើរលើមេឃក៏បានទាក់ទាញអ្នកទេសចរជាច្រើនមកទស្សនាផងដែរ។

យោងតាមការសិក្សាមេអំបៅរាំដែលគេអាចមើលឃើញនេះ មានចំនួនត្រឹមតែប្រមាណ១០% នៅជ្រលងមេអំបៅទាំងមូល។អ្វីដែលសំខាន់បំផុតអំពីការផ្ទុះឡើងនៃមេអំបៅគឺការពឹងផ្អែកលើបរិស្ថានវិទ្យាដែលអេកូឡូស៊ី កាន់តែប្រសើរសម្រាប់ប្រភពមេអំបៅ។ចំពោះប្រភេទសូចនាករដែលបង្ហាញជីវចម្រុះជារៀងរាល់ឆ្នាំនោះ​មេអំបៅមាន"ជីវិតផ្លាស់ប្តូរ"ពីស៊ុតរហូតដល់ដង្កូវរួចក្លាយជាកូនដង្កូវនាង ហើយទីបំផុត ក្រោយពេញវ័យក៏បំបែកខ្លួនជាមេអំបៅជារៀងរាល់ឆ្នាំនៅក្នុង"ជ្រលងភ្នំនៃក្រុងហុងហឺប្រទេសចិន"ទាំងនេះបានបង្ហាញពីការអភិរក្សដ៏ល្អនៃជីវចម្រុះនៅទីនោះ៕

អ្នកបកប្រែ៖ Li Zha Yang xinyue

“ជ្រលងមេអំបៅក្រុងហុងហឺប្រទេសចិន”ប្រមូលផ្តុំមេអំបៅជាងរាប់ពាន់លានដើម្បីក្លាយជាមេអំបៅ