កិច្ចសន្ទនារវាងគណបក្សចិននិងសហរដ្ឋអាមេរិកលើកទី១៣ត្រូវបានធ្វើឡើង

2023-05-24 17:39:46
ប្រភព:CRI

កិច្ចសន្ទនារវាងគណបក្សចិននិងសហរដ្ឋអាមេរិកលើកទី១៣បានធ្វើឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២៣ខែឧសភា។ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងប្រកបដោយលក្ខណៈស្ថាបនាក្រោមប្រធានបទស្តីពី“ការយល់ដឹងពីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នារវាងចិននិងសហរដ្ឋអាមេរិក”។

ភាគីទាំងពីរបានយល់ឃើញថា របៀបរួមរស់នៅជាមួយគ្នារវាងសហរដ្ឋអាមេរិកនិងចិន គឺជារឿងដ៏សំខាន់ ។ការដែលភាគីទាំងពីរត្រូវចាត់វិធានការដើម្បីជំរុញទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកឱ្យវិលត្រឡប់ទៅកាន់ផ្លូវដែលមានភាពប្រក្រតីឡើងវិញនិងមានការអភិវឌ្ឍប្រកបដោយភាពរឹងមាំ គឺសមស្រមនឹងការរំពឹងទុករួមរបស់ប្រជាជននៃប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិហើយវាក៏មានអំណោយផលដល់កូនចៅជំនាន់ក្រោយផងដែរ។ ប្រទេសចិននិងសហរដ្ឋអាមេរិកចាំបាច់ត្រូវតែប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសុខដុមរមនាមិនត្រូវធ្វើការប្រឈមមុខដាក់គ្នានិងការប៉ះទង្គិចគ្នា គួរតែបង្កើនការផ្លាស់ប្តូរនិងកិច្ចសន្ទនាបង្កើនមនោសញ្ចេកតនារវាងប្រជាជន ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមនិងត្រូវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល។ភាគីទាំងពីរបានសម្រេចជាឯកច្ឆ័នលើការបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសន្ទនារវាងគណបក្យចិននិងសហរដ្ឋអាមេរិក៕

កិច្ចសន្ទនារវាងគណបក្សចិននិងសហរដ្ឋអាមេរិកលើកទី១៣ត្រូវបានធ្វើឡើង