ស៊ីរីវិលត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ ក្រសួងការបរទេសចិនសម្តែងការអបអរសាទរជូនចំពោះក្រុមគ្រួសារអារ៉ាប់ដែលបានជួបជុំគ្នាវិញ

2023-05-24 17:41:00
ប្រភព:CRI

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ ខែឧសភាថា ប្រទេសចិនអបអរសាទរការដែលលោកBashar al-Assad ប្រធានាធិបតីស៊ីរីដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់ ហើយបានធ្វើឱ្យក្រុមគ្រួសារអារ៉ាប់បានជួបជុំគ្នាវិញ។ ការវិលត្រឡប់របស់ស៊ីរីទៅសម្ព័ន្ធអារ៉ាប់វិញ បានបង្ហាញយ៉ាងពេញលេញថាការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអារ៉ាប់តាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាគ្នា គឺជាបំណងរបស់ប្រជាជននិងនិន្នាការអភិវឌ្ឍន៍ ហើយក៏បង្ហាញយ៉ាងពេញលេញថា បណ្តាប្រទេសអារ៉ាប់មានសមត្ថភាពធ្វើជាម្ចាស់នៃអនាគតនិងជោគវាសនារបស់ខ្លួនផងដែរ៕

ស៊ីរីវិលត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ ក្រសួងការបរទេសចិនសម្តែងការអបអរសាទរជូនចំពោះក្រុមគ្រួសារអារ៉ាប់ដែលបានជួបជុំគ្នាវិញ