កិច្ចប្រជុំកំពូលជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៣រៀបចំនៅទីក្រុងប៉េកាំងប្រទេសចិន

2023-05-25 17:13:49
ប្រភព:CRI

នាយប់ថ្ងៃទី២៤  ខែឧសភា កិច្ចប្រជុំកំពូលជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៣ក្រោមប្រធានបទ“ពង្រឹងជំនឿចិត្ត កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ” បានរៀបចំនៅទីក្រុងប៉េកាំងប្រទេសចិន។ថ្នាក់ដឹកនាំបរទេសជាច្រើនរូប អង្គការអន្តរជាតិសំខាន់ៗនិងអ្នកទទួលខុសត្រូវក្រុមហ៊ុនលំដាប់កំពូលចំនួន៥០០នៅលើពិភពលោកបានចូលរួមកិច្ចប្រជុំនេះ។

លោកRousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មីបានយល់ឃើញថា ប្រទេសមួយចំនួនបានប្រកាន់ខ្ជាប់នូវឯកតោភាគីនិយមនិងការគាំពារនិយម  ព្យាយាមអនុលោមគោលនយោបាយផ្តាច់ដើម្បីទប់សង្កាត់ប្រទេសចិន។ទង្វើនេះគឺជាការគំរាមគំហែងដ៏ធំដែលនិម្មាបនកម្មសកលកំពុងប្រឈម។

លោកRen Hongbin ប្រធានសមាគមជំរុញពាណិជ្ជកម្មអន្តរជាតិចិនបានបង្ហាញថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការជំរុញពាណិជ្ជកម្មនិងការវិនិយោគ។ចាប់តាំងពីការបង្កើតឡើងកាលពីឆ្នាំ១៩៥២មក សមាគមជំរុញពាណិជ្ជកម្មអន្តរជាតិចិនរួមចំណែកយ៉ាងសកម្មនិងវិជ្ជមានក្នុងការបង្កើនចំណងផលប្រយោជន៍រវាងក្រុមហ៊ុនចិននិងក្រុមហ៊ុនបរទេស ការជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ និងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសនិងប្រទេស៕

កិច្ចប្រជុំកំពូលជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៣រៀបចំនៅទីក្រុងប៉េកាំងប្រទេសចិន