តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្ការកុំឱ្យស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលបាត់ការគ្រប់គ្រងទាំងស្រុង

2023-08-23 18:03:17
ប្រភព:CRI

ថ្ងៃទី២១ខែសីហា  លោកZhang Junតំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំបើកចំហស្តីពីបញ្ហាប៉ាឡេស្ទីននិងមជ្ឈិមបូព៌ា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  ដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រើប្រាស់ឆន្ទៈនយោបាយដ៏រឹងមាំ  សកម្មភាពការទូតប្រកបដោយប្រសិទ្ធភាពនិងកិច្ចខិតខំប្រឹងប្រែងរួមដ៏ដាច់ណាត់  ដើម្បីបង្ការកុំឱ្យស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលបាត់ការគ្រប់គ្រងទាំងស្រុង  និងជំរុញឱ្យបញ្ហាប៉ាឡេស្ទីនទទួលបាននូវដំណោះស្រាយដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែង។

លោក Zhang Junបានថ្លែងថា ការពង្រីកការតាំងទីលំទាំងកម្រោលបានបន្តកែប្រែស្ថានភាពបច្ចុប្បន្ននៃទឹកដីដែលត្រូវកាន់កាប់  បានបំពានច្បាប់អន្តរជាតិនិងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  និងធ្វើឱ្យការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលកាន់តែមានភាពតានតឹងថែមទៀត។ ប្រទេសចិនដាស់តឿនយ៉ាងទទូចឱ្យបញ្ឈប់សកម្មភាពតាំងទីលំនៅថែមទៀត  ដើម្បីទប់ស្កាត់អំពើហិង្សារវាងអ្នកតាំងលំនៅកុំឱ្យកើនឡើងថែមទៀត។

លោកZhang Junបានបន្តថ្លែងទៀតថា  ប្រទេសចិនស្វាគមន៍កិច្ចប្រជុំមេដឹកនាំត្រីភាគីនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានីនិងប៉ាឡេស្ទីនដែលបានធ្វើឡើងនៅពេលថ្មីៗនេះ  ហើយគាំទ្រការធ្វើកិច្ចប្រជុំសន្តិភាពអន្តរជាតិដែលមានទ្រង់ទ្រាយកាន់តែធំ  មានកិត្យានុភាពកាន់តែធំនិងមានឥទ្ធិពលកាន់តែខ្លាំង  ដើម្បីបង្កលក្ខណសម្បត្តិសម្រាប់ការរៀបចំការចរចាសន្តិភាពឡើងវិញ។ ភាគីចិនរីករាយបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីសម្រេចបាននូវដំណោះស្រាយបញ្ហាប៉ាឡេស្ទីនដោយគ្រប់ជ្រុងជ្រោយយុត្តិធម៌និងយូរអង្វែង  និងជំរុញសន្តិភាពនិងស្ថិរភាពយូរអង្វែងនៃតំបន់មជ្ឈិមបូព៌ា៕

តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្ការកុំឱ្យស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលបាត់ការគ្រប់គ្រងទាំងស្រុង