រដ្ឋសភាកម្ពុជាបោះឆ្នោតអនុម័តសមាសភាពគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណតិ្តថ្មី

2023-08-23 18:04:22
ប្រភព:CRI

ព្រឹកថ្ងៃទី២២ខែសីហាតាមម៉ោងក្នុងតំបន់  យោងតាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជាឱ្យដឹងថា  រដ្ឋសភាកម្ពុជាបានបើកសម័យប្រជុំពេញអង្គ  ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសំខាន់ៗនៃរដ្ឋសភា និងអនុម័តសមាសភាពគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណតិ្តថ្មី ដែលមានលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីថ្មី។

បញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិទី៧ដែលដាក់ជូនសភាដោយលោកហ៊ុនម៉ាណែតបានទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា។សមាសភាពគណៈរដ្ឋមន្ត្រីរួមមានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប  ព្រមទាំងទេសរដ្ឋមន្ត្រីចំនួន២១រូបនិងរដ្ឋមន្ត្រីចំនួន៣០រូប៕

រដ្ឋសភាកម្ពុជាបោះឆ្នោតអនុម័តសមាសភាពគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណតិ្តថ្មី