រដ្ឋ Florida សហរដ្ឋអាមេរិកកើតហេតុការណ៍បាញ់ប្រហារដែលបណ្តាលឱ្យជនស្បែកខ្មៅចំនួន៣នាក់ស្លាប់បាត់បងជីវិត

2023-08-28 17:13:20
ប្រភព:CRI

អាជ្ញាធរប៉ូលីសក្រុងJacksonville ស្ថិតនៅភាគខាងជើងរដ្ឋ Florida សហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃទី២៦ខែសីហាថា ហាងទំនិញមួយនៅក្រុងJacksonville បានកើតមានហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃដដែលនោះ បណ្តាលឱ្យជនស្បែកខ្មៅចំនួន៣នាក់ស្លាប់បាត់បងជីវិត បន្ទាប់មកខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួន។

ស្នងការនគរបាលក្រុងJacksonvilleបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែលនោះថា នេះគឺជាករណីបទឧគ្រិដ្ឋចងគំនុំ។ ខ្មាន់កាំភ្លើងគឺជាបុរសស្បែកសដែលមានអាយុជាង២០ឆ្នាំ បានយកកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិនិងកាំភ្លើងខ្លី បាញ់សម្លាប់បុរសពីរនាក់និងស្រ្តីម្នាក់នៅក្នុងហាងទំនិញ៕

រដ្ឋ Florida សហរដ្ឋអាមេរិកកើតហេតុការណ៍បាញ់ប្រហារដែលបណ្តាលឱ្យជនស្បែកខ្មៅចំនួន៣នាក់ស្លាប់បាត់បងជីវិត