ទីភ្នាក់ងារនិយតកម្មគ្រឿងឧបភោគបរិភោគនិងឱសថរបស់ថៃថ្លែងថា នឹងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះផលិតផលជលផលដែលនាំចូលពីប្រទេសជប៉ុន

2023-08-28 17:14:49
ប្រភព:CRI

កាលពីថ្ងៃទី២៦ខែសីហា អគ្គលេខាធិការរងនៃទីភ្នាក់ងារនិយតកម្មគ្រឿងឧបភោគបរិភោគនិងឱសថរបស់ថៃបានថ្លែងថា បន្ទាប់ពីជប៉ុនចាប់ផ្តើមបង្ហូរទឹកសំណល់នុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ដោយសារថៃស្ថិតក្នុងតំបន់ប្រកបដោយហានិភ័យខ្ពស់ដែលរងផលប៉ះពាល់ពីករណីនេះ ដូច្នេះ ស្ថាប័នពាក់ព័ន្ធដូចជា អគ្គនាយកដ្ឋាននេសាទ ទីភ្នាក់ងារនិយតកម្មគ្រឿងឧបភោគបរិភោគនិងឱសថ ការិយាល័យប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធីនិងវិទ្យាស្ថានសិក្សាស្រាវជ្រាវបច្ចេកវិទ្យានុយក្លេអ៊ែររបស់ថៃជាដើមបានរៀបចំធ្វើកិច្ចប្រជុំជាបន្ទាន់ ដោយសម្រេចចិត្តថា នឹងបង្កើនវិធានការត្រួតពិនិត្យសុវត្ថិភាពចំពោះផលិតផលជលផលដែលនាំចូលពីប្រទេសជប៉ុន ពោលគឺចំនួនសំណាកត្រួតពិនិត្យកើនឡើងទ្វេដង ស្ថានប័នពាក់ព័ន្ធដូចជាសមត្ថកិច្ចគយនិងត្រួតពិនិត្យជំងឺឆ្លងនិងគុណភាពរបស់ផលិតផលជលផលនាំចូលជាដើមបានត្រៀមលក្ខណៈរួចហើយ ៕

ទីភ្នាក់ងារនិយតកម្មគ្រឿងឧបភោគបរិភោគនិងឱសថរបស់ថៃថ្លែងថា នឹងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះផលិតផលជលផលដែលនាំចូលពីប្រទេសជប៉ុន