ឧស្សាហកម្មសូឡាស៊ីលីកុនបៃតងនៃមណ្ឌលឈូស្យូង ផ្តោតលើការអភិវឌ្ឍរួមបញ្ចូលគ្នានៃថាមពលបៃតង និងការផលិតបៃតង
2023-08-29 15:52:27
ប្រភព: YUNNAN GATEWAY
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មណ្ឌលស្វយ័តជនជាតិមណ្ឌលស្វយ័តជនជាតិយី ឈូស្យូង ខេត្តយូណាននៃប្រទេសចិន បានផ្តោតលើឧស្សាហកម្មធំ និងការអភិវឌ្ឍឧស្សាហកម្ម ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការផ្តោតលើការអភិវឌ្ឍរួមបញ្ចូលគ្នានៃថាមពលបៃតង និងការផលិតបៃតង។
នៅឆ្នាំ២០២២ តម្លៃទិន្នផលនៃឧស្សាហកម្មស៊ីលីកុនបៃតងរបស់មណ្ឌលឈូស្យូងកើនដល់ ៤០,៧១ ពាន់លានយាន់។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣ ឧស្សាហកម្មស៊ីលីកុនបៃតងសម្រេចបាននូវតម្លៃទិន្នផលជាង ១៨,៩ ពាន់លានយាន់ កើនឡើង ១១,៨៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
នាពេលបច្ចុប្បន្ននេះ មណ្ឌលឈូស្យូងកំពុងខិតខំបន្តពង្រឹង និងស្វែងរកសក្តានុពលនៃការអភិវឌ្ឍនៃឧស្សាហកម្មសូឡាស៊ីលីកុនបៃតង ហើយខិតខំបង្កើតបណ្តុំឧស្សាហកម្មសូឡាស៊ីលីកុនបៃតងកម្រិត ១០០ ពាន់លានយាន់៕
អ្នកបកប្រែ ៖ Shen Yan