មានសហគ្រាសចំនួនជាង ១២០០ បានចុះឈ្មោះក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ផ្គូរផ្គងការអភិវឌ្ឍការផ្ទេរឧស្សាហកម្មរបស់ប្រទេសចិនឆ្នាំ២០២៣(យូណាន)

2023-08-29 15:53:53
ប្រភព:ស៊ីនហួចិន

ព្រឹត្តិការណ៍ផ្គូរផ្គងការអភិវឌ្ឍការផ្ទេរឧស្សាហកម្មរបស់ប្រទេសចិនឆ្នាំ២០២៣(យូណាន) នឹងប្រារព្ធនៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា។ រហូតមកដល់បច្ចុប្បន្ននេះ មានសហគ្រាសចំនួនជាង ១២០០ បានចុះឈ្មោះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយសហគ្រាសទាំងនេះពាក់ព័ន្ធទៅនឹងឧស្សាហកម្មជាច្រើន ដូចជាអាហារបៃតង ជីវៈឱសថ ថាមពលអេឡិចត្រូនិច ថ្មអគ្គិសនីថាមពលថ្មី និងសម្ភារៈថ្មីជាដើម។

តាមការណែនាំបានឱ្យដឹងថា ប្រធានបទនៃព្រឹត្តិការណ៍នេះគឺ "ការសម្របសម្រួលក្នុងតំបន់ ការអភិវឌ្ឍដោយបើកចំហ និងឈ្នះ-ឈ្នះនាពេលអនាគត" ហើយព្រឹត្តិការណ៍នេះត្រូវបានប្តេជ្ញាចិត្តក្នុងតួនាទីនៃវេទិកាដ៏សំខាន់សម្រាប់សកម្មភាពផ្ទេរឧស្សាហកម្ម និងការអភិវឌ្ឍ ហើយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមបញ្ចូលគ្នានូវឧត្តមភាពប្រៀបធៀបនៃខេត្តយូណាន និងមូលដ្ឋានគ្រឹះឧស្សាហកម្ម ផ្តោតលើការកែសម្រួលកង្វះខាតក្នុងខ្សែសង្វាក់ឧស្សាហកម្ម ពង្រីកខ្សែសង្វាក់ឧស្សាហកម្មដែលមានអត្ថប្រយោជន៍ ធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់នៃឧស្សាហកម្មប្រពៃណី និងបង្កើតខ្សែសង្វាក់នៃឧស្សាហកម្មដែលកំពុងរីកចម្រើន លើកកម្ពស់ការបង្កើតប្រព័ន្ធអេកូឡូស៊ីសង្វាក់ផ្គត់ផ្គង់សង្វាក់ឧស្សាហកម្ម ដើម្បីផ្តល់ជាកម្លាំងចលករយ៉ាងខ្លាំងសម្រាប់កសាងខេត្តយូណានទៅជាខេត្តឧស្សាហកម្មដ៏រឹងមាំ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។


រួមបញ្ចូលគ្នាជាមួយនឹងលក្ខខណ្ឌជាក់ស្តែងនៃខេត្តយូណាន ព្រឹត្តិការណ៍នេះបានរៀបចំសកម្មភាព "១+៧+២" ដែលត្រូវបានបែងចែកជាចម្បងទៅជាសកម្មភាពជាទូទៅ ១ សកម្មភាពពិសេសចំនួន ៧ សកម្មភាពប្រធានបទចំនួន១៨ និងសកម្មភាពបន្ថែមចំនួន ២ ៕

អ្នកសារព័ត៌មាន ៖ Zhao Pufan

អ្នកបកប្រែ ៖ Shen Yan

មានសហគ្រាសចំនួនជាង ១២០០ បានចុះឈ្មោះក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ផ្គូរផ្គងការអភិវឌ្ឍការផ្ទេរឧស្សាហកម្មរបស់ប្រទេសចិនឆ្នាំ២០២៣(យូណាន)