អនុប្រធានសភាតង់ហ្សានី ៖ គំនិតផ្តួចផ្តើម"ខ្សែក្រវ៉ាត់ និងផ្លូវ" បានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក

2023-08-29 15:57:28
ប្រភព:ស៊ីនហួចិន

ថ្មីៗនេះ ឯកឧត្តម Mussa Azzan Zunguអនុប្រធានសភាតង់ហ្សានី បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" បានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ដោយនាំមកនូវឱកាសអភិវឌ្ឍន៍ដល់បណ្តាប្រទេសអាហ្វ្រិកដែលចូលរួមក្នុងផ្តួចផ្តើម និងជំរុញដំណើរការសមាហរណកម្មនៃអាហ្វ្រិកខាងកើត។

នៅក្នុងពិធីបើកកិច្ចសន្ទនា និងសិក្ខាសាលា "ដំណើរថ្មីលើវិថីសូត្រ៖ សហសាងសង់ចិន-អាហ្រ្វិក" ដែលធ្វើឡើងនៅទីក្រុង Dar es Salaam ឯកឧត្តម Mussa Azzan Zungu បានថ្លែងថា ប្រទេសតង់ហ្សានី និងបណ្តាប្រទេសអាហ្រ្វិកផ្សេងទៀត បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនទាក់ទងនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្មដែលគ្មានការរារាំង។ ឯកឧត្តមមានក្តីរំពឹងថា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ទំនាក់ទំនងតង់ហ្សានី-ចិន នឹងទទួលបានវឌ្ឍនភាពកាន់តែខ្លាំង ហើយកិច្ចសហប្រតិបត្តិការតង់ហ្សានី-ចិននឹងនាំមកនូវលទ្ធផលផ្លែផ្កាកាន់តែច្រើន៕

អ្នកសារព័ត៌មាន៖ Xie Hao

អ្នកបកប្រែ ៖ Shen Yan

អនុប្រធានសភាតង់ហ្សានី ៖ គំនិតផ្តួចផ្តើម"ខ្សែក្រវ៉ាត់ និងផ្លូវ" បានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក