ខេត្តយូណាននឹងកសាងទៅជា "ជ្រលងភ្នំអាលុយមីញ៉ូមបៃតង" និង "ទីក្រុងថាមពលសូឡា"

2023-08-31 17:30:32
ប្រភព:Lanmei Party(LMP)

ព្រឹត្តិការណ៍ផ្គូរផ្គងការអភិវឌ្ឍការផ្ទេរឧស្សាហកម្មរបស់ប្រទេសចិនឆ្នាំ២០២៣(យូណាន) នឹងប្រារព្ធនៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា។ ថ្មីៗនេះ អ្នកសារព័ត៌មានបានទៅទស្សនានៅទីក្រុងឈូជីង ក្រុងវិនសាន និងមណ្ឌលហុងហឺជាដើម ដើម្បីទស្សនាតំបន់ឧស្សាហកម្មអាលុយមីញ៉ូម និងស៊ីលីកុននៅទីកន្លែងទាំងនោះ។

នៅឆ្នាំ២០២១ ខេត្តយូណានបានស្នើកសាង "ជ្រលងអាលុយមីញ៉ូមចិនបៃតង"។ នៅខែមិថុនា ឆ្នាំ២០២២ ខេត្តយូណានបានចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់នូវគម្រោងអាលុយមីញ៉ូថាមពលវារីអគ្គិសនីមួយចំនួននៅទីក្រុងវិនសាន ចាវថុង ឈូជីង គុនមីង និងមណ្ឌលហុងហឺជាដើម។

លោក មាវ យុងប៉ូ អគ្គនាយករងនៃក្រុមហ៊ុន Yunnan Hongtai Enterprise Management Co., Ltd.ដែលស្ថិតនៅក្នុងសួនឧស្សាហកម្មយាន់សាន បានប្រាប់អ្នកកាសែតថា តម្រូវការអភិវឌ្ឍន៍របស់សហគ្រាស និងខេត្តយូណានអាចបំពេញគ្នាទៅវិញទៅមក ដែលផ្តល់ឱ្យយើងនូវលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោក ម៉ា យូនលូ អគ្គនាយកនៃក្រុមហ៊ុន Yunnan Innovation Alloy Co., Ltd.ដែលបានអញ្ជើញចូលរួមក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូងនោះ បានមានប្រសាសន៍ថា "ការអនុវត្តផលិតផលអាលុយមីញ៉ូមត្រូវបានប្រើប្រាស់លើគ្រប់វិស័យកាន់តែទូលំទូលាយ។ យើងនឹងចាប់យកឱកាសអភិវឌ្ឍន៍នៃការកសាងមជ្ឈមណ្ឌលនាំផ្លូវអភិវឌ្ឍន៍នៃប្រទេសចិនចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ស្វែងរកទីផ្សារកាន់តែធំទូលាយ និងសម្រេចបាននូវការអភិវឌ្ឍកាន់តែច្រើន"។

  

ទន្ទឹមនឹងនោះ ឧស្សាហកម្មសូឡារបស់ខេត្តយូណានបានឈានចូល"សម័យរាប់រយពាន់លាន"។

ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន LONGi Green Energy Technology Co.,Ltd. ដែលជាក្រុមហ៊ុនឧស្សាហកម្មសូឡាឈានមុខគេបានសហការជាមួយភាគីខេត្តយូណានដើម្បីបង្កើតបណ្តុំឧស្សាហកម្មសូឡា។ រហូតមកដល់បច្ចប្បន្ននេះ ក្រុមហ៊ុន LONGi​ បានវិនិយោគទុនជាបន្តបន្ទាប់លើវិស័យឧស្សាហកម្មសូឡាស៊ីលីកុនក្នុងតំបន់ជាច្រើនក្នុងខេត្តយូណាន ព្រមទាំងទីក្រុងលីជាំង ទីក្រុងប៉ាវសាន មណ្ឌលឈូស្យូង និងទីក្រុងឈូជីងជាដើម។ ខេត្តយូណានបានក្លាយជាមូលដ្ឋានផលិតកម្មដ៏ធំបំផុតរបស់ក្រុមហ៊ុន LONGi នៃកំណាត់ស៊ីលីកុន និងបន្ទះស៊ីលីកុននៅលើពិភពលោក។

    

នៅឆ្នាំ២០២២ ខេត្តយូណានបានបញ្ជាក់ពីគោលដៅនៃការកសាង"ទីក្រុងសូឡា" របស់ប្រទេសចិន និងបញ្ជាក់ពីវិធានការគោលនយោបាយជាបន្តបន្ទាប់ទាក់ទងនឹងការគាំទ្រការកសាងខ្សែសង្វាក់បន្ថែម គម្រោងខ្សែសង្វាក់រឹងមាំ និងការស្វែងរកនិងបើកទីផ្សារអន្តរជាតិជាដើម។ ក្នុងឆ្នាំដដែល តម្លៃទិន្នផលនៃខ្សែសង្វាក់ឧស្សាហកម្មសូឡាទាំងមូលនៅក្នុងខេត្តបានឈានដល់ ១០៧,៣ ពាន់លានយន់ ដែលអភិវឌ្ឍន៍ទៅជាឧស្សាហកម្មកម្រិត ១០០ ពាន់លានយាន់។

នាពេលបច្ចុប្បន្ន ថាមពលស្អាតសូឡារបស់ខេត្តយូណនបានផ្ដល់ផលប្រយោជន៍ដល់ប្រទេសជិតខាង។ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២២ ក្រុមហ៊ុន  Southern power grid in yunnan international co., LTD បង្កើតកិច្ចសហប្រតិបត្តិការ​ និងបានបញ្ចប់អគ្គិសនីពាណិជ្ជកម្មឆ្លងដែនសរុបចំនួន ៦៥,៥ ពាន់លានគីឡូវ៉ាត់ម៉ោង ទៅកាន់ប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសជិតខាងផ្សេងទៀត។ ក្នុងនោះ ថាមពលស្អាតមានចំនួនជាង ៩០%បានលើកកម្ពស់ និងកែសម្រួលការបែងចែកថាមពលស្អាតឆ្លងដែនក្នុងតំបន់៕

អ្នកសារព័ត៌មាន​ ៖ Wang Dan

អ្នកបកប្រែ ៖ Shen Yan

ខេត្តយូណាននឹងកសាងទៅជា "ជ្រលងភ្នំអាលុយមីញ៉ូមបៃតង" និង "ទីក្រុងថាមពលសូឡា"