ពលរដ្ឋចិនជាង ៨២ លាននាក់បានចេញចូលដែនប្រទេសចិននៅអំឡុងវិស្សមកាលរដូវក្តៅ

2023-09-01 16:07:24
ប្រភព:CRI

ឆ្នាំនេះគឺជាវិស្សមកាលរដូវក្តៅដំបូងដែលចិនអនុវត្តគោលនយោបាយបង្ការជំងឺឆ្លងតាម"ប្រភេទ B គ្រប់គ្រងតាមថ្នាក់ B "បន្ទាប់ពីជំងឺ COVID-19 តម្រូវការខាងការសុំស្នើឯកសារចេញចូលដែនរបស់ពលរដ្ឋចិនបន្តកើនជាបន្តបន្ទាប់ ហើយលំហូរចេញចូលដែនក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ។ រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានចេញផ្សាយទិន្នន័យនៅថ្ងៃទី ៣១ ថា ចាប់ពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ២៩ ខែសីហា អង្គការភាពអន្តោប្រវេសន៍នៃស្ថាប័នសន្តិសុខសាធារណៈទូទាំងប្រទេសចិនបានចេញលិខិតឆ្លងដែនធម្មតាសរុបចំនួន ៣.៤២ លានក្បាល ប័ណ្ណធ្វើដំណើរទៅមករវាងហុងកុង ម៉ាកាវ និងតៃវ៉ាន់ចំនួន ១៨.៥៨៥ លានក្បាលដែលបានកើនឡើង ៧.១ % ២៧.៥% ដោយឡែកពីគ្នាបើធៀបនឹងខែមិថុនា ។ អង្គភាពអធិការកិច្ចអន្តោប្រវេសន៍ទូទាំងប្រទេសបានត្រួតពិនិត្យអ្នកដំណើរចេញចូលដែនសរុបចំនួន ៨២,៤១៣ លាននាក់ គិតជាមធ្យម ១,៣៩៧ លាននាក់ក្នុងមួយថ្ងៃដែលបានកើនឡើង ១៩,៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាខែកក្កដា ៕

ពលរដ្ឋចិនជាង ៨២ លាននាក់បានចេញចូលដែនប្រទេសចិននៅអំឡុងវិស្សមកាលរដូវក្តៅ