ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានបើកធ្វើវេទិកាមួយចំនួនដោយផ្តោតលើនិន្នាការអភិវឌ្ឍន៍នៃពាណិជ្ជកម្មសេវាកម្ម

2023-09-04 14:35:51
ប្រភព:CRI

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២៣ កំពុងប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ហើយវេទិកាកំពូល និងវេទិកាប្រធានបទពិសេសជាច្រើននៃពិព័រណ៍នេះបានបើកធ្វើជាបន្តបន្ទាប់ ដោយផ្តោតលើនិន្នាការអភិវឌ្ឍន៍នៃពាណិជ្ជកម្មសេវាកម្មសកល ការអភិវឌ្ឍ ពាណិជ្ជកម្មឌីជីថល និងការលើកកម្ពស់តម្លៃនៃរូបមន្តអភិវឌ្ឍន៍បៃតង ។

«របាយការណ៍អភិវឌ្ឍន៍ពាណិជ្ជកម្មសេវាកម្មចិនប្រចាំឆ្នាំ ២០២២» ត្រូវបានចេញផ្សាយនៅក្នុងវេទិកាកំពូលស្តីពីការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្ម ។ យោងតាមរបាយការណ៍ឱ្យដឹងថា ទំហំនៃការនាំចេញនាំចូលសេវាកម្មរបស់ប្រទេសចិនបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោកក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នា កម្លាំងប្រកួតប្រជែងអន្តរជាតិនៃពាណិជ្ជកម្មសេវាកម្មរបស់ចិនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ក្នុងនោះ អនុបាតនៃការនាំចេញសេវាកម្មឌីជីថលមានចំនួនជិត ៥០% នៃការនាំចេញសេវាកម្មទូទាំងប្រទេស ។ ទំហំនៃការផ្តល់សេវាកម្មម៉ៅការឆ្លងដែនបានពង្រីកជាលំដាប់ ហើយប្រសិទ្ធភាពនៃការធ្វើបរិវត្តកម្មនិងបច្ចុប្បន្នកម្មត្រូវបានរំលេចយ៉ាងច្បាស់ ៕

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានបើកធ្វើវេទិកាមួយចំនួនដោយផ្តោតលើនិន្នាការអភិវឌ្ឍន៍នៃពាណិជ្ជកម្មសេវាកម្ម