នាយករដ្ឋមន្ត្រីថៃ៖ គោលនយោបាយគ្មានទិដ្ឋាការបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌាក្នុងរដូវកាលទេសចរណ៍កំពូល ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា

2023-09-04 17:39:44
ប្រភព:សារព័ត៌មានថៃ

នាយករដ្ឋមន្ត្រីថៃ៖ គោលនយោបាយគ្មានទិដ្ឋាការបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌាក្នុងរដូវកាលទេសចរណ៍កំពូល ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា

ប្រទេសថៃអាចនឹងបន្ធូរបន្ថយច្បាប់ទិដ្ឋាការសម្រាប់អ្នកទេសចរចិន និងឥណ្ឌា ព្រមទាំងអនុញ្ញាតឱ្យអ្នកដំណើរមកពីគ្រប់ប្រទេសស្នាក់នៅបានយូរជាងមុន នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ។ គោលនយោបាយនេះត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ១ ខែតុលា។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីថៃដែលទើបតែងតាំងថ្មី លោក ស្រីថា បានស្នើគោលនយោបាយ"គ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន" ដែលទទួលបានការគាំទ្រ និងការឆ្លើយតបយ៉ាងសាទរពីគ្រប់មជ្ឈដ្ឋាន។

លោក ស្រីថាបានចង្អុលបង្ហាញថា ដោយសារហេតុផលមួយចំនួនបានធ្វើឱ្យចំនួនភ្ញៀវទេសចរចិនទៅប្រទេសថៃនៅឆ្នាំនេះមិនដូចការរំពឹងទុក។ គេសង្ឃឹមថាគោលនយោបាយនេះអាចត្រូវបានដាក់ឱ្យដំណើរការដោយរលូនមុនថ្ងៃទី១ ខែតុលា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរក្នុងរដូវកាលទេសចរណ៍កំពូលរបស់ប្រទេសថៃនៅក្នុងត្រីមាសទី ៤៕

អ្នកបកប្រែ៖ Li Zha

នាយករដ្ឋមន្ត្រីថៃ៖ គោលនយោបាយគ្មានទិដ្ឋាការបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌាក្នុងរដូវកាលទេសចរណ៍កំពូល ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា