ក្រសួងការបរទេសចិន ៖ ភាគីចិនបានខិតខំប្រឹងប្រែងជាប់បហូតមកក្នុងការស្វែងរកវិធីសាស្ត្រដ៏ត្រឹមត្រូវសម្រាប់ការរួមរស់ជាមួយសហរដ្ឋអាមេរិក

2023-09-05 14:52:52
ប្រភព:CRI

ថ្ងៃទី ៤ ខែកញ្ញា ពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា  ជានិច្ចកាលប្រទេសចិនតែងតែដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិកដោយផ្អែកលើគោលការណ៍ទាំងបីដែលលើកឡើងដោយប្រធានរដ្ឋចិន Xi Jinping គឺការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាននិងសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយខិតខំប្រឹងប្រែងក្នុងការស្វែងរកវិធីសាស្ត្រដ៏ត្រឹមត្រូវសម្រាប់ការរួមរស់ជាមួយសហរដ្ឋអាមេរិកនិងការផ្លាស់ប្តូររវាងប្រជាជនចិននិងអាមេរិក។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping បានឆ្លើយតបលិខិតរបស់"សមាគមផ្លាស់ប្តូរយុវយុវសិស្សអាមេរិក-ចិន"និងឥស្សរជនរួសរាយរាក់ទាក់នៅគ្រប់មជ្ឈដ្ឋាននៅរដ្ឋ Washington អាមេរិកនិងចៅប្រុសរបស់ឧត្តមសេនីយ៍ Stilwell នៃសហរដ្ឋអាមេរិក លិខិតឆ្លើយតបទាំងនេះទទួលបានការឆ្លើយតបជាវិជ្ជមានយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិននិង សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានថ្លែងថា លិខិតឆ្លើយតបទាំងពីរនេះបានបង្ហាញយ៉ាងពេញលេញថា លោក Xi Jinping បានយកចិត្តទុកដាក់ខ្ពស់ចំពោះការជំរុញការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូររវាងប្រជាជនចិននិងអាមេរិក ៕

ក្រសួងការបរទេសចិន ៖ ភាគីចិនបានខិតខំប្រឹងប្រែងជាប់បហូតមកក្នុងការស្វែងរកវិធីសាស្ត្រដ៏ត្រឹមត្រូវសម្រាប់ការរួមរស់ជាមួយសហរដ្ឋអាមេរិក