ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាបានបង្ហាញថា ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោកគឺនៅប្រទេសចិន

2023-09-05 15:14:25
ប្រភព:កាសែតកម្ពុជា-ចិនដេលី

នារសៀលថ្ងៃទី៣ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លាវ ជានឆាវរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

សម្តេច  ហ៊ុន ម៉ាណែតបានចង្អុលបង្ហាញថា លោកនឹងជ្រើសរើសប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកបន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។ កម្ពុជាមានឆន្ទៈអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ជំរុញការកសាងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការ"ត្បូងពេជ្រឆកោណ" ជំរុញការកសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងមច្ឆា និងស្រូវ" ប្រកបដោយប្រសិទ្ធភាព ថែមទាំងជំរុញការកសាងសហគមន៍ជោគវាសនារួមនៃកម្ពុជា និងចិនក្នុងយុគសម័យថ្មី៕

អ្នកបកប្រែ៖ Li Zha

ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាបានបង្ហាញថា ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោកគឺនៅប្រទេសចិន