សហរដ្ឋអាមេរិកបន្តដាក់កំហិតលើបន្ទះឈីបទំនើបបំផុតសម្រាប់ប្រទេសចិន

2023-09-05 15:31:23
ប្រភព:ទីភ្នាក់ងារសារព័ត៌មានជាតិរុស្ស៊ី

យោងតាមដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានជាតិរុស្ស៊ីកាលពីថ្ងៃទី៣ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondoបានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសចិនថា សហរដ្ឋអាមេរិកមិនមានចេតនាបញ្ឈប់ទាំងស្រុងការផ្គត់ផ្គង់សឺម៉ីកុងឌុចទ័រដល់ប្រទេសចិននោះទេ ហើយការដាក់កំហិតពាក់ព័ន្ធតែពាក់ព័ន្ធទៅនឹងបន្ទះឈីបទំនើបបំផុត។

យោងតាមរបាយការណ៍ លោកស្រី Gina Raimondoបាននិយាយថា “គ្មាននរណាម្នាក់ធ្លាប់និយាយថា យើងនឹងផ្តាច់ទំនាក់ទំនងជាមួយចិនទាក់ទងនឹង សឺម៉ីកុងឌុចទ័រទេ។ សហរដ្ឋអាមេរិករផ្គត់ផ្គង់សឺម៉ីកុងឌុចទ័រ ដែលមានតម្លៃជាង ១ ម៉ឺនលានដុល្លាអាមេរិកដល់ប្រទេសចិនជារៀងរាល់ឆ្នាំ យើងនឹងបន្តធ្វើដូច្នេះដោយសារមានផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចសង្គម និងសហគ្រាសរបស់អាមេរិក។ ប៉ុន្តែ សឺម៉ីកុងឌុចទ័រទាំងនេះមានបានទិញនៅជុំវិញពិភពលោក ហើយបានក្លាយទៅជាទំនិញស្ទើរតែដូចជាប្រេង និងឧស្ម័ន។ អ្វីដែលយើងគ្រោង និងមិនមានការសម្រុះសម្រួលគឺការដាក់កំហិតលើបន្ទះឈីបទំនើបបំផុត និងខ្លាំងបំផុតសម្រាប់ប្រទេសចិន។"

អ្នកបកប្រែ៖ Li Zha

សហរដ្ឋអាមេរិកបន្តដាក់កំហិតលើបន្ទះឈីបទំនើបបំផុតសម្រាប់ប្រទេសចិន