ឧស្សាហកម្មអាគុយថាមពលថ្មីរបស់ខេត្តយូណានមានសន្ទុះនៃការអភិវឌ្ឍខ្លាំង
2023-09-07 10:58:00
ប្រភព:កាសែតយូណានដេលី
នៅក្នុងបរិបទនៃអព្យាក្រឹតភាពកាបូន ថាមពលថ្មីបានចូលទៅក្នុងយុគសម័យនៃការរៀបចំផែនការ និងការប្រកួតប្រជែងជាសកលដោយផ្អែកលើវដ្ដ ១០ ឆ្នាំ។
នៅឆ្នាំ២០២២ តម្លៃទិន្នផលឧស្សាហកម្មនៃវិស័យអាគុយថាមពលថ្មីដែលមានទ្រង់ទ្រាយធំល្មមរបស់ខេត្តយូណានបានឡើងដល់ ៣១,៩ ពាន់លានយាន់ កើនឡើង៤០៦,៥%ដែល ឆ្នាំ២០២១មានត្រឹម ៦,៣ ពាន់លានយាន់។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ តម្លៃទិន្នផលប្រមាណ ១៦,៣ ពាន់លានយាន់ កើនឡើង ១១១,៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយរក្សាបាននូវកំណើនយ៉ាងឆាប់រហ័សជាង ១០០%សម្រាប់រយៈពេល ១២ ខែជាប់ៗគ្នា។
គិតមកដល់បច្ចុប្បន្ននេះ ខេត្តយូណានបានណែនាំក្រុមហ៊ុនអាគុយថាមពលថ្មីចំនួនជាង ៦០ ព្រមទាំងក្រុមហ៊ុនឈានមុខគេជាង ២០ នៅក្នុងឧស្សាហកម្មនេះ៕
អ្នកសារព័ត៌មាន ៖ Hu Xiaorong
អ្នកបកប្រែ ៖ Shen Yan