ខេត្តយូណានផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មជីវវេជ្ជសាស្ត្រ

2023-09-07 10:59:47
ប្រភព:កាសែតយូណានដេលី

ព្រឹត្តិការណ៍ផ្គូរផ្គងការអភិវឌ្ឍការផ្ទេរឧស្សាហកម្មរបស់ប្រទេសចិនឆ្នាំ២០២៣(យូណាន) បានប្រារព្ធនៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា។

ខេត្តយូណានត្រូវបានគេហៅថាជា "ឃ្លាំងកំណប់ឱសថ" និង "ឃ្លាំងកំណប់នៃហ្សែនជីវសាស្រ្ត" ដែលជាខេត្តមួយមានធនធានជីវសាស្រ្ត ឱសថធម្មជាតិ និងធនធានឱសថជនជាតិភាគតិចច្រើនបំផុតនៅក្នុងប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការគាំទ្រយ៉ាងខ្លាំងពីគោលនយោបាយជាតិ ឧស្សាហកម្មជីវឱសថបានក្លាយជាឧស្សាហកម្មដែលកំពុងរីកចម្រើនជាយុទ្ធសាស្ត្រកម្រិត ១០០ ពាន់លានយាន់ ដែលខេត្តយូណានផ្តោតលើការអភិវឌ្ឍខ្លាំង។

 ក្រុមហ៊ុន HEALTH GUARD(KUNMING)BIOTECHNOLOGY CO., LTD  គឺជាក្រុមហ៊ុនឱសថដែលស្ថិតនៅក្នុងតំបន់ថ្មីទានចុង​របស់ខេត្តយូណាន។ លោកស្រី ចាំងយួស្យា អគ្គនាយករងនៃក្រុមហ៊ុនបានប្រាប់អ្នកកាសែតថា "មូលហេតុដែលយើងបង្កើតមូលដ្ឋានផលិតកម្មរបស់យើងនៅខេត្តយូណាន គឺដោយសារតែឧស្សាហកម្មវ៉ាក់សាំងនៅទីនេះមានមូលដ្ឋានជាក់លាក់ ដែលអំណោយផលដល់ការបង្កើតបណ្តុំឧស្សាហកម្ម។ ជាងនេះទៅទៀត  ក្រុមហ៊ុនទទួលបានការគាំទ្រគោលនយោបាយដ៏រឹងមាំពីរដ្ឋបាលខេត្ត។

នៅឆ្នាំ២០២២ តម្លៃទិន្នផលនៃឧស្សាហកម្មវ៉ាក់សាំងរបស់ខេត្តយូណានមានចំនួន ១១ ពាន់លានយាន់។ តាមការផែនការអភិវឌ្ឍន៍ គិតដល់ឆ្នាំ២០២៥ ខេត្តយូណាននឹងបង្កើនទិន្នផលសេដ្ឋកិច្ចនៃខ្សែសង្វាក់ឧស្សាហកម្មវ៉ាក់សាំងជាង ៦០​​ ពាន់លានយាន់ ហើយនិងកសាងមូលដ្ឋានឧស្សាហកម្មវ៉ាក់សាំងចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដូច្នេះការអភិវឌ្ឍឧស្សាហកម្មអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសជិតខាង។

  

ក្រុមហ៊ុន BEIJING TIANTAN BIOLOGICAL PRODUCTS CO.,LTD គឺជាក្រុមហ៊ុនវេជ្ជសាស្ត្រផលិតផលឈាមដ៏ធំបំផុតនៅក្នុងប្រទេសចិន។ ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនក​ណ្តា​លបានផ្លាស់ប្តូរទីតាំងទាំងស្រុងរបស់ក្រុមហ៊ុន Sinopharm Shanghai Plasma-derived Biotherapies Co., Ltd.ដែលជាសហគ្រាសសំខាន់របស់ខ្លួនមកតាំងទីនៅតំបន់ទានចុង ខេត្តយូណាន។ លោក​ ចាំង លាំង អគ្គនាយករងនៃក្រុមហ៊ុនបានថ្លែងថា ខេត្តយូណានមានគុណសម្បត្តិទីតាំងជាពិសេសគួរឱ្យគត់សម្គាល់ និងមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំទូលាយ។

នៅពេលអនាគត ខេត្តយូណាននឹងបន្តផ្តោតលើផ្នែកសំខាន់ៗចំនួនបី គឺឱសថជីវបច្ចេកវិទ្យា ឱសថចិនទំនើប ផលិតផលសុខភាព ការបង្កើតមូលដ្ឋានវ៉ាក់សាំងជីវសាស្ត្រ ការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតថ្នាំចិនសៃទំនើប ដែលមានកម្រិតមួយក្នុងប្រទេស និងបង្កើតមូលដ្ឋានវត្ថុធាតុដើមល្អបំផុតសម្រាប់ឱសថធម្មជាតិ និងផលិតផលសុខភាពនៅក្នុងប្រទេសចិន ហើយបង្កើតមូលដ្ឋានពាណិជ្ជកម្មជីវឱសថដែលចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីសម្រេចបាននូវការអភិវឌ្ឍមានគុណភាពខ្ពស់នៃឧស្សាហកម្មជីវឱសថរបស់ខេត្តយូណាន៕

អ្នកសារព័ត៌មាន ៖  Hu Xiaorong

អ្នកបកប្រែ ៖ Shen Yan

ខេត្តយូណានផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មជីវវេជ្ជសាស្ត្រ