ពិធីសម្ពោធនៃការសម្តែងសិល្បៈអបអរសាទរអនុស្សាវរីយ៍ខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងកម្មវិធីផ្លាស់ប្តូរវប្បធម៌"ប្រទេសចិនស្រស់ស្អាត-ខេត្តយូណានចម្រុះពណ៌" បានរៀបចំនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
នៅថ្ងៃទី ២៨ ខែសីហា ស្ថានទូតចិនប្រចាំនៅកម្ពុជា រដ្ឋបាលប្រជាជនខេត្តយូណាន និងក្រសួងវប្បធម៌ និងសិល្បៈកម្ពុជាបានរួមគ្នារៀបចំពិធីសម្ពោធនៃការសម្តែងសិល្បៈអបអរសាទរអនុស្សាវរីយ៍ខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងកម្មវិធីផ្លាស់ប្តូរវប្បធម៌"ប្រទេសចិនស្រស់ស្អាត-ខេត្តយូណានចម្រុះពណ៌" នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា លោក ចាយ យូឡុង អនុប្រធាននាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការបក្សចិនរដ្ឋបាលខេត្តយូណាន និងភ្ញៀវកិត្តិយសផ្សេងទៀតបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។
សិល្បករជិត ១០០ នាក់មកពីប្រទេសចិន និងកម្ពុជាបានបង្ហាញជូនទស្សនិកជននូវបទចម្រៀង របាំ និងបេតិកភណ្ឌវប្បធម៌អរូបី ដែលមានលក្ខណៈជនជាតិ។ មានភ្ញៀវកិត្តិយសជិត ៣០០០ នាក់មកពីគ្រប់វិស័យអញ្ជើញមកទស្សនាការសម្តែងនេះ។ បរិយាកាសនៃពិធីជប់លៀងមានភាពកក់ក្តៅ ហើយតារាចម្រៀងចិន និងខ្មែរបានច្រៀងចម្រៀងមិត្តភាពចិន-កម្ពុជា «សន្យាមាស» ដែលធ្វើឱ្យបរិយាកាសនៃពិធីជប់លៀងមានភាពអធិកអធម៕
អ្នកបកប្រែ ៖ Shen Yan