ខេត្តយូណានរៀបចំក្រុមដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៣

2023-09-07 16:45:20
ប្រភព:កាសែតយូណានដេលី

នៅថ្ងៃទី២ ខែកញ្ញា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៣ បានបើកសម្ពោធនៅទីក្រុងប៉េកាំង។ ខេត្តយូណានបានរៀបចំសហគ្រាស សាកលវិទ្យាល័យ និងអង្គការជាង ៣០ រួមមាន សាកលវិទ្យាល័យថ្នាំចិនសែវេជ្ជសាស្ត្រយូណាន វិទ្យាស្ថានជីវវេជ្ជសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន និងក្រុមហ៊ុនសេវាកម្មសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (យូណាន) គ្រុប ដើម្បីចូលរួមក្នុងពិព័រណ៍នេះ ដោយបង្ហាញយ៉ាងពេញលេញនូវសមិទ្ធិផលជាផ្លែផ្កា និងលក្ខណៈពិសេសរបស់ខេត្តយូណានក្នុងវិស័យជីវវេជ្ជសាស្ត្រ ឱសថជនជាតិ សេវាកម្មវិជ្ជាជីវៈ និងកម្មសិទ្ធិបញ្ញា។

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសចិនក្នុងការពង្រីកការបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការ និងដឹកនាំការធ្វើនវានុវត្តិន៍។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះធ្វើឡើងក្រោមប្រធានបទ "ការបើកចំហនាំទៅរកការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនាពេលអនាគត" ហើយទំហំតាំងពិព័រណ៍ឈានដល់ ១៥,៥ ម៉ឺនម៉ែត្រការ៉េ៕

អ្នកសារព័ត៌មាន៖ Han Chengyuan

អ្នកបកប្រែ៖Li Zha

ខេត្តយូណានរៀបចំក្រុមដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៣