ទំហំប្រាក់ចំណូលនៃមុខរបរបោះពុម្ពផ្សាយឌីជីថលរបស់ប្រទេសចិនលើសពី ១.៣៥ ទ្រីលានយាន់ប្រាក់ចិន

2023-10-08 16:17:52
ប្រភព:CRI

ក្នុងឆ្នាំ២០២២ មុខរបរបោះពុម្ពផ្សាយឌីជីថលរបស់ប្រទេសចិនបានលេចចេញសន្ទុះអភិវឌ្ឍន៍ដ៏ខ្លាំងក្លា ប្រាក់ចំណូលសរុបមានចំនួន ១,៣៥ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៦,៤៦% បើធៀបនឹងឆ្នាំ  ២០២១។

ក្នុងឆ្នាំ២០២២ ប្រាក់ចំណូលសរុបដែលបានពីទស្សវដ្តីតាមអ៊ីនធើណែត សៀវភៅអេឡិចត្រូវនិកនិងកាសែតឌីជីថលមានចំនួន ១០,៤៩ ប៊ីលានយាន់ប្រាក់ចិន ដែលកើនឡើង ៣,៧%បើធៀបនឹង  ១០,១១  ប៊ី លានយាន់ប្រាក់ចិននៅ ឆ្នាំ២០២១។

ក្នុងឆ្នាំ២០២២ ប្រាក់ចំណូលនៃវិស័យអប់រំតាមអនឡាញមានចំនួន ២៦២ ប៊ីលានយាន់ប្រាក់ចិន ភាពយន្តគំនូរជីវចលតាមអនឡាញចំនួន ៣៣,០៩ ប៊ីលានយាន់ប្រាក់ចិន។ គិតរហូតដល់ដំណាច់ឆ្នាំ២០២២  អក្សរសិល្ប៍តាមអ៊ីនធើណែតចិនបាននាំចេញស្នាដៃទៅកាន់បរទេសសរុប ១៦០០០ ក្បាល ទំហំទីផ្សារបរទេសនៃអក្សរសិល្ប៍តាមអ៊ីនធើណែតលើសពីបីពាន់លានយាន់ប្រាក់ចិន៕

ទំហំប្រាក់ចំណូលនៃមុខរបរបោះពុម្ពផ្សាយឌីជីថលរបស់ប្រទេសចិនលើសពី ១.៣៥ ទ្រីលានយាន់ប្រាក់ចិន