ការស្រាវជ្រាវចម្រុះខាងវិទ្យាសាស្ត្រនៅកំពូលភ្នំ Cho Oyu ទទួលបានសំណាកនិងស្ថិតិដ៏មានតម្លៃមួយចំនួន

2023-10-08 16:23:45
ប្រភព:CRI

កាលពីថ្ងៃទី ១ ខែតុលា បុគ្គលិកចំនួន ១៨ រូបនៃក្រុមការងារស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅកំពូលភ្នំ Cho Oyu ប្រចាំឆ្នាំ២០២៣ បានឡើងដល់ទីកំពូលនៃភ្នំ Cho Oyu ដែលជាភ្នំមានរយៈកម្ពស់ខ្ពស់លំដាប់ទី ៦ លើពិភពលោក។ លោក Yao Tandong  សមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងជាប្រធានក្រុមការងារស្រាវជ្រាវចម្រុះខាងវិទ្យាសាស្ត្រនៅខ្ពង់រាប Qinghai-Xizang ប្រទេសចិនលើកទី២ បានថ្លែងថា  គិតត្រឹមពេលនេះ ការស្រាវជ្រាវចម្រុះខាងវិទ្យាសាស្ត្រនៅកំពូលភ្នំ Cho Oyu ទទួលបានសំណាកនិងស្ថិតិដ៏មានតម្លៃមួយចំនួនហើយ ដែលនឹងយកទៅធ្វើការសិក្សាស្រាវជ្រាវបន្ថែមឱ្យកាន់តែស៊ីជម្រៅ ដើម្បីក្លាយជាសមិទ្ធផលច្នៃប្រឌិតថ្មីដ៏សំខាន់ដែល “ប្រែពីសូន្យដល់មួយ”៕ការស្រាវជ្រាវចម្រុះខាងវិទ្យាសាស្ត្រនៅកំពូលភ្នំ Cho Oyu ទទួលបានសំណាកនិងស្ថិតិដ៏មានតម្លៃមួយចំនួន