រដ្ឋាភិបាលឥណ្ឌាបញ្ជាក់ថាបានទាមទារឱ្យកាណាដាកាត់បន្ថយចំនួនមន្ត្រីទូត ប្រចាំឥណ្ឌា
ទាក់ទិននឹងដំណឹងដែលប្រព័ន្ធសារព័ត៌មានអង់គ្លេសបានផ្សាយថា រដ្ឋាភិបាលឥណ្ឌានឹងបណ្តេញបុគ្គុលិកការទូតរាប់សិបនាក់នៃប្រទេសកាណាដាប្រចាំឥណ្ឌាចេញពីដែនឥណ្ឌាកាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសឥណ្ឌាបានថ្លែងនាថ្ងៃទី៥ខែតុលាថា ភាគីឥណ្ឌាពិតជាបានទាមទារឱ្យរដ្ឋាភិបាលកាណាដាកាត់បន្ថយចំនួនបុគ្គលិកការទូតរបស់ខ្លួនប្រចាំនៅឥណ្ឌាថែមមួយកម្រិតទៀត។
សូមបញ្ជាក់ថា កាលពីពាក់កណ្ដាលខែកញ្ញា បន្ទាប់ពីរដ្ឋាភិបាលកាណាដាបានចោទប្រកាន់ថា អ្នកស៊ើបការណ៍ឥណ្ឌាជាប់សង្ស័យក្នុងករណីបាញ់សម្លាប់សាសនិកជនSikhismម្នាក់ដែលមានសញ្ជាតិកាណាដា ហើយបានបណ្តេញមន្រ្តីការទូតឥណ្ឌាម្នាក់ចេញពីដែនកាណាដាមក ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមានភាពអាប់អួយ៉ាងឆាប់រហ័ស។ភាគីឥណ្ឌាបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់កាណាដាហើយក៏បានចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីឆ្លើយតបផងដែរ។
តាមការផ្សាយដំណឹងឱ្យដឹងថា គណៈបេសកកម្មការទូតនៃប្រទេសកាណាដាប្រចាំនៅឥណ្ឌាមានចំនួន៦២នាក់ភាគីឥណ្ឌាបានទាមទារឱ្យកាណាដាដកមន្ត្រីការទូត៤១នាក់ចេញមុនថ្ងៃទី១០ខែតុលា។ភាគីឥណ្ឌាបានព្រមានថា មន្ត្រីការទូតនៃប្រទេសកាណាដាដែលមិនចេញពីឥណ្ឌាតាមពេលកំណត់នោះនឹងត្រូវដកហូតអភ័យឯកសិទ្ធិការទូត៕