សៀវភៅសស្តីពី«រួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"៖ការអនុវត្តជាក់ស្តែងដ៏សំខាន់នៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ»បានចេញផ្សាយ

2023-10-10 18:09:04
ប្រភព:CRI

នៅថ្ងៃទី ១០ ខែតុលា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មានដោយបានចេញផ្សាយសៀវភៅសស្តីពី«រួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"៖ការអនុវត្តជាក់ស្តែងដ៏សំខាន់នៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ» ។

សៀវភៅសបានចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាគោលការណ៍ណែនាំដោយអធិប្បាយជាប្រព័ន្ធនូវដើមចមនៃប្រវត្តិសាស្ត្រ ទស្សនៈនិងចក្ខុវិស័យ ផ្លូវសម្រាប់សម្រេច សមិទ្ធផលនៃការអនុវត្តជាក់ស្តែងនិងអត្ថន័យជាសកលនៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ដែលបានបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវសមិទ្ធផលជាផ្លែផ្កានៃការលើកឡើងការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ក្នុងរយៈពេល ១០ ឆ្នាំនេះ ក៏ដូចជាអធិប្បាយពីការប្តេជ្ញាចិត្តនិងកម្លាំងប្រតិបតិ្តរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នូវការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"និងរួមសហការជាមួយបណ្តាប្រទេសនានាដើម្បីពួតដៃគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។

សៀវភៅសចែកជាបីផ្នែក គឺ បុព្វកថា ខ្លឹមសារអត្ថបទនិងសេចក្តីបញ្ចប់ ។ ក្នុងនោះ ខ្លឹមសារអត្ថបទបានចែកជា ៥ ជំពូក ពោលគឺ ទី១ មានប្រភពមកពីប្រទេសចិននិងជារបស់ពិភពលោក ទី២ ក្រាលផ្លូវឆ្ពោះទៅរកការអភិវឌ្ឍនិងវិបុលភាពរួម ទី៣ ជំរុញការតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយនិងច្រើនវិស័យ ទី៤ ដាក់បញ្ចូលនូវថាមពលវិជ្ជមានសម្រាប់ការគាំពារសន្តិភាពនិងការអភិវឌ្ឍពិភពលោក ទី៥ ជំរុញការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ឱ្យដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ៕

សៀវភៅសស្តីពី«រួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"៖ការអនុវត្តជាក់ស្តែងដ៏សំខាន់នៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ»បានចេញផ្សាយ