លោកស្រីClaudia Goldinសេដ្ឋវិទូអាមេរិកទទួលបានពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ២០២៣

2023-10-10 18:10:18
ប្រភព:CRI

ថ្ងៃទី៩ខែតុលា   រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រស៊ុយអែតបានប្រកាសនៅរាជធានី Stockholmថា  ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ២០២៣ នឹងត្រូវប្រគល់ជូនលោកស្រីClaudia Goldinសេដ្ឋវិទូអាមេរិក   ដើម្បីកើតសរសើរចំពោះការរួមចំណែកដ៏ឆ្នើមរបស់គាត់ក្នុងវិស័យសិក្សាស្រាវជ្រាវអំពីកម្លាំងពលកម្មស្ត្រី។

សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីរបស់លោកJakob Svenssonប្រធានគណៈមេប្រយោគពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចថា  ការយល់ដឹងពីតួនាទីរបស់ស្ត្រីនៅក្នុងទីផ្សារកម្លាំងពលកម្ម  គឺមានសារៈសំខាន់ណាស់សម្រាប់សង្គម។ "អរគុណចំពោះការសិក្សាស្រាវជ្រាវជាលក្ខណៈត្រួសត្រាយរបស់លោកស្រី Claudia Goldin   ឥឡូវនេះ យើងមានការយល់ដឹងកាន់តែច្រើនអំពីកត្តាលាក់កំបាំងនិងឧបសគ្គដែលប្រហែលនឹងត្រូវដោះស្រាយនៅពេលអនាគត"៕

លោកស្រីClaudia Goldinសេដ្ឋវិទូអាមេរិកទទួលបានពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ២០២៣