ស្ថានទូតចិនប្រចាំនៅអាហ្វហ្កានីស្ថានប្រគល់សាច់ប្រាក់ជាជំនួយមនុស្សធម៌បន្ទាន់ឱ្យទៅអឌ្ឍចន្ទក្រហមរបស់អាហ្វហ្កានីស្ថាន

2023-10-10 18:13:58
ប្រភព:CRI

កាលពីថ្ងៃទី៩ខែតុលាតាមម៉ោងក្នុងតំបន់ ស្ថានទូតចិនប្រចាំនៅអាហ្វហ្កានីស្ថានបានប្រគល់សាច់ប្រាក់ជាជំនួយមនុស្សធម៌បន្ទាន់ចំនួន២សែនដុល្លារអាមេរិករបស់កាកបាទក្រហមចិនឱ្យទៅអឌ្ឍចន្ទក្រហមរបស់អាហ្វហ្កានីស្ថាន ដើម្បីគាំទ្រភាគីអាហ្វហ្កានីស្ថានធ្វើការងារជួយសង្គ្រោះនិងប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយរញ្ជួយដីនៅខេត្ត Heart  

លោក Bao Xuhui កុងស៊ុលនៃស្ថានទូតចិនប្រចាំនៅអាហ្វហ្កានីស្ថានបានថ្លែងថា ជំនួយជាសាច់ប្រាក់នេះបានបង្ហាញពីមិត្តភាពដែលជួយគ្នាទៅវិញទៅមករវាងប្រជាជនចិននិងប្រជាជនអាហ្វហ្កានីស្ថាន ហើយជឿជាក់ថា ប្រជាជននៅតំបន់រងគ្រោះមុខជានឹងពុះពារផលប៉ះពាល់ពីគ្រោះមហន្តរាយនិងកសាងផ្ទះជាថ្មីឡើងវិញក្នុងពេលឆាប់ៗជាក់ជាមិនខាន ៕

ស្ថានទូតចិនប្រចាំនៅអាហ្វហ្កានីស្ថានប្រគល់សាច់ប្រាក់ជាជំនួយមនុស្សធម៌បន្ទាន់ឱ្យទៅអឌ្ឍចន្ទក្រហមរបស់អាហ្វហ្កានីស្ថាន