ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យសែនព្រះខែ និងថ្ងៃបុណ្យជាតិចិន ការធ្វើដំណើរទេសចរណ៍ក្នុងស្រុកនៃប្រទេសចិនមានចំនួន ៨២៦ លាននាក់ ដែលស្មើនឹងប្រាក់ចំណូលចំនួន ៧៥៣,៤៣ ពាន់លានយាន់

2023-10-10 18:17:22
ប្រភព:កាសែតប្រជាជនដេលី

យោងតាមការគណនាដោយមជ្ឈមណ្ឌលទិន្នន័យនៃក្រសួងវប្បធម៌ និងទេសចរណ៍ប្រទេសចិន បានឱ្យដឹងថា ការធ្វើដំណើរទេសចរណ៍ក្នុងស្រុកនៃប្រទេសចិនមានចំនួន ៨២៦ លាននាក់ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ៨ ថ្ងៃសម្រាប់អបអរបុណ្យសែនព្រះខែ និងថ្ងៃបុណ្យជាតិចិន ដែលបានកើនឡើង ៧១,៣% បើបៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងកើនឡើង ៤,១% បើបៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ដោយទទួលបានប្រាក់ចំណូលពីទេសចរណ៍ក្នុងស្រុកមានចំនួន ៧៥៣,៤៣ ពាន់លានយាន់ ដែលបានកើនឡើង ១២៩,៥% បើបៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងកើនឡើង ១,៥% បើបៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

គួរឱ្យបញ្ជាក់ថា ឧស្សាហកម្មវប្បធម៌ និងទេសចរណ៍រួមបញ្ចូលការរៀបចំសកម្មភាព និងផលិតផលពាក់ព័ន្ធ តាមបែប "ទេសចរណ៍+” និងរួមបញ្ចូលការសំដែងសិល្បៈ កីឡា បេតិកភណ្ឌវប្បធម៌អរូបីជាដើម ដើម្បីនាំភ្ញៀវទេសចរទទួលបានបទពិសោធន៍ថ្ងៃឈប់សម្រាកប្រកបដោយគុណភាពខ្ពស់។ សកម្មភាពវប្បធម៌ និងទេសចរណ៍មានភាពអស្ចារ្យ ការលាយបញ្ចូលគ្នាយ៉ាងស៊ីជម្រៅបានក្លាយជាចំណុចលេចធ្លោ ហើយការប្រើប្រាស់បានកើនឡើងយ៉ាងឆាប់រហ័ស៕

អ្នកសារព័ត៌មាន៖ Wang Ke   Zheng Haiou

អ្នកបកប្រែ ៖ Shen Yan


ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យសែនព្រះខែ និងថ្ងៃបុណ្យជាតិចិន ការធ្វើដំណើរទេសចរណ៍ក្នុងស្រុកនៃប្រទេសចិនមានចំនួន ៨២៦ លាននាក់ ដែលស្មើនឹងប្រាក់ចំណូលចំនួន ៧៥៣,៤៣ ពាន់លានយាន់