អាកាសយានដ្ឋានអន្តរជាតិនៅបរទេសដំបូងគេដែលវិនិយោគ សាងសង់ និងដំណើរការដោយសហគ្រាសយូណាន បានដំណើរការហោះហើរសាកល្បងដោយជោគជ័យ

2023-10-10 18:19:31
ប្រភព:កាសែតយូណានដេលី


កាលពីថ្ងៃទី៥ ខែតុលា យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ស៊ីវិលចំនួន ៣ ដែលហោះហើរពីទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន រាជធានីភ្នំពេញ និងខេត្តព្រះសីហនុនៃប្រទេសកម្ពុជា បានចុះចតយ៉ាងរលូននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនៃប្រទេសកម្ពុជា។ នេះគឺបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិដំបូងគេនៃគំរូ BOT (ការសាងសង់-ការប្រតិបត្តិការ-ការផ្ទេរ) របស់សហគ្រាសចិននៅក្រៅប្រទេស គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានដំណើរការហោះហើរសាកល្បងមិនមែនពាណិជ្ជកម្មដោយជោគជ័យ៕

អ្នកសារព័ត៌មាន ៖ Hu Xiaorong

អ្នកបកប្រែ ៖ Shen Yan

អាកាសយានដ្ឋានអន្តរជាតិនៅបរទេសដំបូងគេដែលវិនិយោគ សាងសង់ និងដំណើរការដោយសហគ្រាសយូណាន បានដំណើរការហោះហើរសាកល្បងដោយជោគជ័យ