មជ្ឈមណ្ឌលចែកចាយផ្លែបឺរ ម៉េងលាន របស់ប្រទេសចិន ត្រូវបានបង្កើតឡើង

2023-10-10 18:20:52
ប្រភព:គេហទំព័រយូណាន

ថ្មីៗនេះ ពិធីបើកមជ្ឈមណ្ឌលចែកចាយផ្លែបឺរ ម៉េងលីលៀនរបស់ប្រទេសចិន និងសន្និសីទលក់ផ្លែបឺរម៉េងលីន រដូវកាលឆ្នាំ ២០២៣ ត្រូវបានប្រារព្ធឡើងនៅស្រុកស្វយ័តជានជាតិឡាហ៊ូ និងជនជាតិវ៉ា ក្រុងភូអឺ ខេត្តយូណាន។

មជ្ឈមណ្ឌលចែកចាយមានគោលបំណងកាត់បន្ថយតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់ កែលម្អសមត្ថភាពសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ សមត្ថភាពគ្រប់គ្រងគុណភាព និងប្រសិទ្ធភាពដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់នៃប្រភពដើម ស្ថិរភាព និងប្រសិទ្ធភាពផ្គត់ផ្គង់ផលិតផលផ្លែបឺរដែលមានស្តង់ដារក្នុងស្រុកទៅកាន់ទីផ្សារ ហើយលើកកម្ពស់តម្លៃម៉ាក់ក្នុងតំបន់ និងបង្កើនប្រាក់ចំណូលសម្រាប់កសិករដាំផ្លែឈើក្នុងតំបន់។ មិនតែប៉ុណ្ណោះទេ មជ្ឈមណ្ឌលចែកចាយគ្របដណ្តប់ធាតុសេវាកម្មសំខាន់ៗ មានដូចជាការប្រមូលផល ការតម្រៀប ឃ្លាំង ការវេចខ្ចប់ ប្រព័ន្ធឡូជីស្ទីក និងការជួញដូរជាដើម ដើម្បីបង្កើនសមត្ថភាពខ្សែសង្វាក់ផ្គត់ផ្គង់ ការត្រួតពិនិត្យគុណភាព និងប្រសិទ្ធភាពដឹកជញ្ជូននៃប្រភពដើម ដែលជាគម្រោងស្នូលនៃខ្សែសង្វាក់ឧស្សាហកម្មផ្លែបឺរ។

តាមព័ត៌មានពាក់ព័ន្ធបានឱ្យដឹងថា ស្រុកម៉េងលានជាតំបន់ផលិតផ្លែបឺរធំជាងគេក្នុងប្រទេសចិន បច្ចុប្បន្ន មានផ្ទៃដីដាំដុះជាង ៤៦៦០ ហិចតា និងមានទិន្នផលផ្លែឈើស្រស់ជាង ១ ម៉ឺនតោន ដែលត្រូវបានគេប្រសិទ្ធនាមថា“ស្រុកកំណើតរបស់ផ្លែបឺរនៃប្រទេសចិន”៕

អ្នកយកព័ត៌មាន ៖  Guo Xiaorong

អ្នកបកប្រែ ៖ Shen Yan


មជ្ឈមណ្ឌលចែកចាយផ្លែបឺរ ម៉េងលាន របស់ប្រទេសចិន ត្រូវបានបង្កើតឡើង