សកម្មភាព "ស្រឡាញ់យូណាន iYunnan" ដើរចូលក្នុងប្រទេសកម្ពុជាជាផ្លូវការ

2023-10-12 16:00:40
ប្រភព:កាសែតយូណានដេលី

ថ្មីៗ​នេះ សកម្មភាព "ស្រឡាញ់យូណានiYunnan " ដើរចូលក្នុងប្រទេស​កម្ពុជា​ជាផ្លូវការ។

សកម្មភាពនេះប្រមូលផ្តុំស្នាដៃវីដេអូតាមបណ្តាញអុីនធើណែតចំពោះប្រជាជនកម្ពុជាទាំងអស់គ្នា។ ស្នាដៃមិនត្រូវកាត់ត និងមិនលើសពី ៥ នាទី ដោយមានប្រធានបទខេត្តយូណានក្នុងភ្នែករបស់ពួកគេផ្ទាល់ ព្រមទាំងរឿងរ៉ាងរវាងខេត្តយូណាននិងពួកគេផ្ទាល់ ប្រភេទ(ការប្រកួតប្រជែង)ស្នាដៃរួម​មាន​ការថ្លែងសុន្ទរកថាជាភាសា​ចិន ការ​ច្រៀង​ជា​ភាសា​ចិននិងភាសាខ្មែរ ក៏ដូចជាការសម្តែងពាក់ព័ន្ធវប្បធម៌ និងសិល្បៈចិនជាដើម។បន្ទាប់ពីការប្រកួតបឋម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្នកឈ្នះរង្វាន់ទីមួយ ទីពីរ និងទីបីនឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងនីមួយៗ។ បេក្ខជនដែលឈ្នះនឹងបង្ហាញស្នាដៃរបស់ពួកគេនៅក្នុងពិធីប្រកាសលទ្ធផល និងទទួលបានវិញ្ញាបនបត្រ ពានរង្វាន់ និងឱកាសធ្វើដំណើរទៅកាន់ខេត្តយូណាន។ អាស័យដ្ឋានអ៊ីម៉ែលដាក់ស្នើចូលក្នុងការប្រកួតប្រជែងគឺ minnkosal@gmail.com ។

សកម្មភាពនេះរៀបចំដោយសមាគមមិត្តភាពជាមួយបរទេសនៃប្រជាជនខេត្តយូណាន   ការិយាល័យព័ត៌មាននៃសាលារដ្ឋបាលប្រជាជនខេត្តយូណាន ស្ថានីយ៍ទូរទស្សន៍កម្ពុជា និងរដ្ឋបាលប្រជាជនមណ្ឌលស្វយ័តជនជាតិបៃ តាលី ខេត្តយូណាន ដែលមានគោលបំណងអបអរខួបលើកទី ៦៥ ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាងប្រទេស​ចិន​ និង​កម្ពុជា ដើម្បី​បន្ថែមពន្លឺចែងចាំងបន្ថែមទៀតដល់​មិត្តភាព​ចិន​-​កម្ពុជា ជាពិសេស​យូណាន-កម្ពុជា៕

អ្នកសារព័ត៌មាន ៖ Zhu Hai

ការ​បក​ប្រែ ៖ Shen Yan

សកម្មភាព "ស្រឡាញ់យូណាន iYunnan" ដើរចូលក្នុងប្រទេសកម្ពុជាជាផ្លូវការ