លោកជំទាវ Zeng Yan ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់ កម្ពុជា និងមីយ៉ាន់ម៉ា

2023-10-12 16:02:01
ប្រភព:កាសែតយូណានដេលី

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែកញ្ញា លោកជំទាវ Zeng Yan សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណានបានដឹកនាំគណៈប្រតិភូមិត្តភាពខេត្តយូណាន ទៅបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់ កម្ពុជា និងមីយ៉ាន់ម៉ា។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូបានផ្តោតសំខាន់លើការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ និងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន។ គណៈប្រតិភូបានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងនាយកដ្ឋានសាធារណៈ រដ្ឋបាលមូលដ្ឋាន និងអង្គការមិត្តភាពមិនមែនរដ្ឋាភិបាលនៃប្រទេសទាំងបីនេះ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយសាព័ត៌មាន ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយថ្មី គម្រោងកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ ការផលិតនិងការផ្សាយរឿងភាគទូរទស្សន៍ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាងនេះទៅទៀត គណៈប្រតិភូបានទៅទស្សនានៅស្ថានីយ៍ទូរទស្សន៍ជាតិ និងអង្គភាពព័ត៌មានផ្សេងទៀត ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីផ្លាស់ប្តូរជាមួយប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន ហើយទស្សនានៅសារមន្ទីរជាតិ និងស្ថាប័នវប្បធម៌ ដើម្បីពិភាក្សាអំពីការការពារ និងអភិវឌ្ឍន៍វត្ថុបុរាណវប្បធម៌ និងបេតិកភណ្ឌវប្បធម៌។ មិនតែប៉ុណ្ណោះទេ គណៈប្រតិភូបានទៅទស្សនានៅទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសចិនប្រចាំនៅបរទេស ដើម្បីពិភាក្សាអំពីការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងផ្សព្វផ្សាយអន្តរជាតិ។ លើសពីនេះទៀត គណៈប្រតិភូបានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ដូចជា ​"ស្រឡាញ់យូណានiYunnan" រៀបចំនៅប្រទេសកម្ពុជា និងទៅទស្សនានៅក្នុងសហគ្រាសខេត្តយូណានដែលវិនិយោគនៅបរទេស ដើម្បីស្វែងយល់ និងស្រាវជ្រាវអំពីការវិនិយោគ និងប្រតិបត្តិការរបស់សហគ្រាសនៅក្នុងតំបន់។ ក្រៅពីនេះ គណៈប្រតិភូក៏បានទៅបំពេញទស្សនកិច្ចនៅស្ថានទូតចិនប្រចាំនៅប្រទេសទាំងបីនេះ ដើម្បីផ្លាស់ប្តូរទស្សនៈលើការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសទាំងបី៕

អ្នកសារព័ត៌មាន ៖ Chu Donghua   Zhang Ruogu

ការ​បក​ប្រែ ៖ Shen Yan

លោកជំទាវ Zeng Yan ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់ កម្ពុជា និងមីយ៉ាន់ម៉ា