រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”ទីមួយក្នុងឆ្នាំ២០២៣បានបើកទៅដល់ក្រុងសៀងហៃ ទំនិញសម្រាប់តាំងពិព័រណ៍ដែលដឹកជញ្ជូនដោយរថភ្លើងនេះមានតម្លៃជាង១៦លានប្រាក់អឺរ៉ូ

2023-10-12 16:46:11
ប្រភព:CRI

កាលពីថ្ងៃទី១១ខែតុលា រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”ទីមួយដែលបានដឹកជញ្ជូនទំនិញសម្រាប់ដាក់តាំងនៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦បានទៅដល់ក្រុងសៀងហៃ ។ រថភ្លើងនេះបានដឹកជញ្ជូនគ្រឿងសំអាងសម្រាប់ដាក់តាំងនៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិនិងទំនិញផ្សេងទៀត ឆ្លងតាមសេវាកម្មត្រួតពិនិត្យនិងគ្រប់គ្រង “ច្រកចេញចូលតែមួយ”នៃគយស្ថានីយរថភ្លើងក្រុងសៀងហៃ បានបំពេញទម្រង់ការឆ្លងដែនទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយតម្លៃសរុបនៃទំនិញទាំងនេះគឺលើសពី១៦លានប្រាក់អឺរ៉ូ ។ នេះក៏ជាឆ្នាំទីបីហើយដែលវត្ថុសម្រាប់តាំងពិព័រណ៍នៃពិព័រណ៍នាំចូលចិនអន្តរជាតិត្រូវដឹកជញ្ជូនទៅដល់ក្រុងសៀងហៃតាមរយៈរថភ្លើងចិន-អឺរ៉ុប ។

រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”សំខាន់គឺបម្រើការដល់ការដឹកជញ្ជូនវត្ថុសម្រាប់តាំងពិព័រណ៍នៃពិព័រណ៍នាំចូលចិនអន្តរជាតិ ។ តាមស្ថិតិមិនពេញលេញឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ មានសហគ្រាសជាង១៤០០ដែលមកពីប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានចុះហត្ថលេខាចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងសហគ្រាសនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ៕

រថភ្លើងឈ្មោះ “ពិព័រណ៍នាំចូលចិនអន្តរជាតិនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”ទីមួយក្នុងឆ្នាំ២០២៣បានបើកទៅដល់ក្រុងសៀងហៃ ទំនិញសម្រាប់តាំងពិព័រណ៍ដែលដឹកជញ្ជូនដោយរថភ្លើងនេះមានតម្លៃជាង១៦លានប្រាក់អឺរ៉ូ