ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអះអាងថា អាជ្ញាធរតៃវ៉ាន់និយាយពីសន្តិភាពបានតែមាត់ តែមិនអាចបោកបញ្ឆោតអ្នកផងទាំងពួងនៅលើសកលលោកទេ

2023-10-12 16:50:14
ប្រភព:CRI

ថ្ងៃទី១១ ខែតុលា ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោក Chen Binhua អ្នកនាំពាក្យការិយាល័យនេះ បានលើកឡើងថា អាជ្ញាធរតៃវ៉ាន់និយាយពីសន្តិភាពបានតែមាត់ តែមិនអាចបោកបញ្ឆោតអ្នកផងទាំងពួងនៅលើសកលលោកទេ ។

លោក Chen Binhua បានឆ្លើយថា ទង្វើរបស់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ ប្រជាជននៅកោះតៃវ៉ាន់នឹងបែងចែកខុសត្រូវដោយយុត្តិធម៌ ។ ចាប់តាំងពីបានឡើងកាន់អំណាចកាលពីឆ្នាំ២០១៦មក អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យបានបដិសោធគោលការណ៍ចិនតែមួយ និងគំនិតឯកភាពរួមនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩២ ព្រមទាំងទទូចធ្វើអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងពឹងផ្អែកបរទេសដើម្បីប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ  ដែលបានបំផ្លិចបំផ្លាញយ៉ាងគឃ្លើនដល់ទំនាក់ទំនងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងការអភិវឌ្ឍដោយសន្តិភាព ព្រមទាំងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវផលប្រយោជន៍ផ្ទាល់របស់ជនរួមជាតិកោះតៃវ៉ាន់ផងដែរ ។

លោក Chen Binhua បានលើកឡើងថា ការចង់បានសន្តិភាព វឌ្ឍនភាព ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការ គឺជាក្តីបំណងរួមរបស់ជនរួមជាតិនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ហើយក៏ជាក្តីបំណងសំខាន់របស់ពលរដ្ឋនៅកោះតៃវ៉ាន់ផងដែរ ។ មួយផ្នែក អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យនិយាយពីសន្តិភាពនិងកិច្ចសន្ទនាបានតែមាត់ មួយផ្នែកទៀតបែរជាទទូចយកគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងបដិសោធគោលការណ៍ចិនតែមួយ និងគំនិតឯកភាពរួមនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩២ ។ ទង្វើនិយាយផ្សេងធ្វើផ្សឹងបែបនេះ មិនអាចបោកបញ្ឆោតអ្នកផងទាំងពួងទេ ហើយអ្វីដែលហៅថា “ធ្វើអបគមន៍ដោយសន្តិភាព” ក៏ជាគំនិតស្រមើស្រមៃទាំងស្រុង៕

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអះអាងថា អាជ្ញាធរតៃវ៉ាន់និយាយពីសន្តិភាពបានតែមាត់ តែមិនអាចបោកបញ្ឆោតអ្នកផងទាំងពួងនៅលើសកលលោកទេ