កិច្ចប្រជុំបន្ទាន់របស់រដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់អនុម័តសេចក្តីសម្រេចចិត្តអំពីស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែល អំពាវនាវឱ្យចាត់ប្រតិបតិ្តការដ៏មានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការឈប់បាញ់គ្នា

2023-10-12 16:51:10
ប្រភព:CRI

ថ្ងៃទី១១ ខែតុលា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសម័្ពន្ធអារ៉ាប់បានបើកធ្វើកិច្ចប្រជុំបន្ទាន់របស់រដ្ឋមន្ត្រីការបរទេសនៅទីចាត់ការទូទៅក្រុងគែរ ដើម្បីពិគ្រោះពិភាក្សាអំពីស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលបានឡើងកម្តៅនាពេលបច្ចុប្បន្ននេះ ។ កិច្ចប្រជុំបន្ទាន់របស់រដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់លើកនេះបានបើកធ្វើ ក្រោមកិច្ចសម្របសម្រួលពីប្រទេស ម៉ារ៉ុក ។ ថ្លែងក្នុងសុន្ទរកថា លោក Gheit អគ្គលេខាធិការសម័្ពន្ធអារ៉ាប់បានអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់ការផ្ទុះអាវុធ និងរក្សាការអត់ធ្មត់ក្នុងកម្រិតអតិបរមា ។

កិច្ចប្រជុំលើកនេះបានអនុម័តសេចក្តីសម្រេចចិត្តមួយ ក្នុងន័យអំពាវនាវឱ្យបណ្តាភាគីនានារក្សាការអត់ធ្មត់ ព្រមទាំងបានចេញការព្រមានចំពោះគ្រោះមហន្តរាយមនុស្សធម៌និងសុវត្ថិភាពដែលបានឡើងកម្តៅជាបន្តបន្ទាប់ ។ សេចក្តីសម្រេចចិត្តបានគូសបញ្ជាក់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើកិច្ចសហប្រតិបតិ្តការ ចាត់ប្រតិបតិ្តការជាបន្ទាន់និងមានប្រសិទ្ធភាពដើម្បីសម្រេចបាននូវគោលដៅឈប់បាញ់គ្នា ចៀសវាងកុំឱ្យការវាយប្រហារដោយហិង្សាឡើងកម្តៅថែមមួយកម្រិតទៀត ដើម្បីរក្សាសន្តិសុខនិងស្ថិរភាពក្នុងតំបន់៕

កិច្ចប្រជុំបន្ទាន់របស់រដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់អនុម័តសេចក្តីសម្រេចចិត្តអំពីស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែល អំពាវនាវឱ្យចាត់ប្រតិបតិ្តការដ៏មានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការឈប់បាញ់គ្នា