ស្ថិតិសេដ្ឋកិច្ចនៅត្រីមាសទី៣របស់ប្រទេសចិនជិតនឹងប្រកាស សន្ទុសន៍មួយចំនួនអាចនឹងបន្តងើបឡើងវិញ

2023-10-17 13:46:51
ប្រភព:CRI

រដ្ឋបាលជាតិស្ថិតិចិននឹងប្រកាសសន្ទុសន៍សេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣ឆ្នាំ២០២៣ ក្នុងវិស័យដូចជាកំណើនGDP ឧស្សាហកម្ម ការចំណាយប្រើប្រាស់ ការវិនិយោគជាដើម។

បើតាមសន្ទុសន៍ពាណិជ្ជកម្មអន្តរជាតិនិងទំហំឥណទានសង្គមដែលចិនបានប្រកាសរួចបានឱ្យដឹងថា សេដ្ឋកិច្ចចិនបានបន្តដំណើរការយ៉ាងល្អ   ក្នុងនោះសន្ទុសន៍មួយចំនួនមានសង្ឃឹមបន្តងើបឡើងវិញទៀត។

ធនាគារកណ្តាលចិនបានប្រកាសស្ថិតិហិរញ្ញវត្ថុនៅពេលថ្មីៗនេះដែលបានបង្ហាញថា ទំហំកម្ចីប្រាក់យាន់ចិននៃត្រីមាសទាំង៣ក្នុងឆ្នាំ២០២៣នេះ បានកើនឡើងសរុប 19,75 ទ្រីលានយាន់ប្រាក់ចិន។ តាមការប៉ាន់ប្រមាណនៃ«របាយការណ៍អភិវឌ្ឍសេដ្ឋកិច្ចរាត្រីចិនឆ្នាំ២០២៣»  បានឱ្យដឹងថានៅឆ្នាំ២០២៣ ទំហំនៃការចំណាយប្រើប្រាស់ក្នុងទីផ្សារាត្រីទូទាំងប្រទេសចិននឹងកើនដល់ 1,57 ទ្រីលានយាន់ប្រាក់ចិន។

ពេលកន្លងទៅ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានផ្សាយយ៉ាងច្រើនអំពីស្ថិតិនៃការធ្វើដំណើរ  ការធ្វើទេសចរណ៍និងការចំណាយប្រើប្រាស់ក្នុងអំឡុងពេលការឈប់សម្រាកបុណ្យសែនលោកខែនិងបុណ្យជាតិចិនឆ្នាំនេះ។ តាមការបូកសរុប អំឡុងពេលនៃការឈប់សម្រាកនេះក្នុងប្រទេសចិនមានចំនួនមនុស្ស826លាននាក់បានចេញទៅធ្វើទេសចរណ៍ ខណៈប្រាក់ចំណូលនៃការធ្វើទេសចរណ៍ក្នុងស្រុកចិនមានដល់ទៅជាង 75 ប៊ិលានយាន់ប្រាក់ចិន។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ជាទូទៅថា នេះបានបង្ហាញម្តងទៀតថា  សេដ្ឋកិច្ចចិនសម្បូរភាពធន់ សក្តានុពលនិងភាពរស់រវើក៕

ស្ថិតិសេដ្ឋកិច្ចនៅត្រីមាសទី៣របស់ប្រទេសចិនជិតនឹងប្រកាស សន្ទុសន៍មួយចំនួនអាចនឹងបន្តងើបឡើងវិញ