ប្រទេសមីយ៉ាន់ម៉ាប្រារព្ធពិធីរំលឹកខួបលើកទី ៨ នៃការចុះហត្ថលេខាលើបទឈប់បាញ់ទូទាំងប្រទេស

2023-10-17 13:53:28
ប្រភព:CRI

ពិធីរំលឹកខួបលើកទី ៨ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេសមីយ៉ាន់ម៉ាបានប្រារព្ធឡើងនៅក្រុង Nay Pyi Taw កាលពីថ្ងៃទី ១៥ ខែតុលានេះ ។

លោក Min Aung Hlaing ប្រធានក្រុមប្រឹក្សាជាតិប្រទេសមីយ៉ាន់ម៉ានិងជាប្រធានគណៈកម្មាធិការសម្របសម្រួលសាមគ្គីភាពជនជាតិនិងសន្តិភាពបានថ្លែងថា កិច្ចព្រមព្រៀងទឈប់បាញ់គ្នាទូទាំងប្រទេសចិនគឺពិបាកទទួលបាន លោកបានអំពាវនាឱ្យកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចដែលមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះឱ្យចុះហត្ថលេខាដើម្បីរួមគ្នាកសាងសន្តិភាព។

លោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាក្នុងនាមជាតំណាងអន្តរជាតិដែលធ្វើជាសាក្សីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេសនៃមីយ៉ាន់ម៉ា ។ លោកបានថ្លែងថា ភាគីចិនសូនគាំទ្រយ៉ាងមុតមាំចំពោះដំណើរសន្តិភាពរបស់មីយ៉ាន់ម៉ា ។ ប្រទេសចិនជឿជាក់ថា ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការសន្តិភាពរបស់មីយ៉ាន់ម៉ាអាចបន្តប្រមូលផ្តុំទំនុកចិត្តចំពោះគ្នាតាមរយៈការសន្ទនាដោយសន្តិវិធី ហើយសម្រេចបាននូវសន្តិភាពយូរអង្វែងនៅទីបំផុត៕

ប្រទេសមីយ៉ាន់ម៉ាប្រារព្ធពិធីរំលឹកខួបលើកទី ៨ នៃការចុះហត្ថលេខាលើបទឈប់បាញ់ទូទាំងប្រទេស