គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងកំណត់ក្នុងពេលដំណាលគ្នានូវទីកន្លែងសម្រាប់កីឡាអូឡាំពិករដូវរងាឆ្នាំ ២០៣០ និង ២០៣៥ នៅឆ្នាំ ២០២៤

2023-10-17 13:55:16
ប្រភព:CRI

សម័យប្រជុំពេញអង្គលើកទី ១៤១ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអនុម័តសេចក្តីសម្រេចិត្តចនៅថ្ងៃទី ១៥ ខែតុលានេះ ដើម្បីកំណត់ទីកន្លែងរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០៣០ និង ២០៣៤ ក្នុងពេលតែមួយនៅឆ្នាំ ២០២៤។

របាយការណ៍សិក្សាស្រាវជ្រាវស្តីពីកីឡាអូឡាំពិករដូវរងាបង្ហាញថា ដោយសារបញ្ហាប្រែក្តៅទៅៗបានជាចំនួនប្រទេសនៅទូទាំងពិភពលោកដែលសមស្របនឹងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិករដូវរងានឹងថយចុះបន្តិចម្តងៗនាពេលអនាគត។

មន្ត្រីគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានថ្លែងថា ការកំណត់ទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចំនួនពីរក្នុងពេលដំណាលគ្នានឹងមានអំណោយផលដល់"ស្ថិរភាព"នៃកីឡាអូឡាំពិក ហើយក៏នឹងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិដើម្បីពិចារណាអំពីអនាគតនៃកីឡាអូឡាំពិករដូវរងាផងដែរ។

បច្ចុប្បន្ននេះ ប្រទេសស៊ុយអែត ស្វ៊ីស និងបារាំងមានបំណងស្នើសុំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០៣០៕

គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងកំណត់ក្នុងពេលដំណាលគ្នានូវទីកន្លែងសម្រាប់កីឡាអូឡាំពិករដូវរងាឆ្នាំ ២០៣០ និង ២០៣៥ នៅឆ្នាំ ២០២៤