អេហ្ស៊ីបលើកឡើងថារីករាយក្នុងការរៀបចំកិច្ចប្រជុំកំពូលស្តីពីការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល

2023-10-17 13:56:13
ប្រភព:CRI

ថ្ងៃទី ១៥ ខែតុលា លោក Sisi ប្រធានាធិបតីអេហ្ស៊ីបបានថ្លែងថា អេហ្ស៊ីបរីករាយក្នុងការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិនិងក្នុងតំបន់ស្តីពីការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាបាឡេស្ទីន។

អនុលោមតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីស្តីការប្រធានាធិបតីអេហ្ស៊ីបឱ្យដឹងថា អេហ្ស៊ីបប្រឆាំងចំពោះគោលនយោបាយរបស់អ៊ីស្រាអែលដែលបង្ខំឱ្យប្រជាជននៅហ្កាហ្សាត្រូវនិរាសប្រាត់ប្រាសនិងបាត់បង់ទីជម្រក ព្រមទាំង"ការប៉ុនប៉ងណាមួយដែលយកការបង់តម្លៃនៃផលប្រយោជន៍របស់ប្រទេសជិតខាងជាតម្លៃសម្រាប់ដោះស្រាយបញ្ហាប៉ាឡេស្ទីន"។ ភាគីអេហ្ស៊ីបអះអាងថា តាំងពីការប៉ះទង្គិចជុំថ្មីរវាងបាឡេស្ទីននិងអ៊ីស្រាអែលផ្ទុះឡើងមក អេហ្ស៊ីបបានបើកច្រកព្រំដែន Rafah ប៉ែកខាងអេហ្ស៊ីបជាប់រហូត ប៉ុន្តែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលចំពោះច្រកព្រំដែន  Rafah ប៉ែកខាងប៉ាឡេស្ទីនធ្វើឱ្យច្រកព្រំដែននេះមិនអាចដំណើរការជាប្រក្រតី។

គិតមកទល់ពេលនេះ ការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានបណ្តាលឱ្យភាគីទាំងពីរមានមនុស្សលើសពី  ៤ ពាន់នាក់ស្លាប់បាត់បង់ជីវិត៕

អេហ្ស៊ីបលើកឡើងថារីករាយក្នុងការរៀបចំកិច្ចប្រជុំកំពូលស្តីពីការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល