រថភ្លើងដឹកទំនិញខ្សែសង្វាក់ត្រជាក់អន្តរជាតិ ចិន-ឡាវ និងចិន-វៀតណាម បើកដំណើរការក្នុងទិសដៅទាំងពីរ
នាព្រឹកថ្ងៃទី១៦ ខែតុលា រថភ្លើងដឹកទំនិញខ្សែសង្វាក់ត្រជាក់អន្តរជាតិចិន-ឡាវ និងចិន-វៀតណាម បានបើកដំណើរការជាលើកដំបូងនៅស្ថានីយដឹកទំនិញ យាន់ហឺ ក្នុងទីក្រុងយូស៊ី ខេត្តយូណាន។ រថភ្លើងដំបូងចំនួនពីរខ្សែដែលដឹកបន្លែ និងផ្លែឈើពិសេសខេត្តយូណានជាង ៧០០ តោន នឹងមកដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងក្រុង LaoCai ប្រទេសវៀតណាមក្នុងពេលមួយថ្ងៃ។ នេះជានិមិត្តសញ្ញាដែលរថភ្លើងដឹកទំនិញខ្សែសង្វាក់ត្រជាក់អន្តរជាតិ ចិន-ឡាវ និងចិន-វៀតណាម បើកដំណើរការជាផ្លូវការ។
រថភ្លើងដឹកទំនិញតាមខ្សែសង្វាក់ត្រជាក់អន្តរជាតិចិន-វៀតណាម ពឹងផ្អែកលើផ្លូវរថភ្លើងគុនមីង-យូស៊ី-ហឺខូវ និងផ្លូវដែកម៉ែត្រ(ផ្លូវដែកមានទទឹងមួយម៉ែត្រ)ចិន-វៀតណាម ដើម្បីសម្រេចបាននូវការចូលដោយផ្ទាល់ពីទីក្រុងគុនមីង និងយូស៊ីក្នុងខេត្តយូណាន ទៅកាន់ក្រុង LaoCai ប្រទេសវៀតណាម ហើយការធ្វើដំណើរទាំងមូលត្រូវចំណាយ ២០ ម៉ោង។ មិនតែប៉ុណ្ណោះទេ ផ្លែឈើក្នុងប្រទេសថៃ ឡាវ និងវៀតណាមក៏នឹងត្រូវនាំចូលជាបន្តបន្ទាប់ទៅក្នុងទីផ្សារចិន ដែលទំហំឈានដល់ជាង ១០ ម៉ឺនតោនក្នុងមួយឆ្នាំ៕
អ្នកសារព័ត៌មាន ៖ Pu Meiling Li Surong Li Chenghan
អ្នកបកប្រែ ៖ Shen Yan