អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បាននាំមកនូវក្តីសង្ឃឹមនិងវឌ្ឍនភាពសម្រាប់ប្រជាជនរាប់រយលាននាក់នៅលើពិភពលោក

2023-10-18 17:08:20
ប្រភព:CRI

ថ្ងៃទី១៨ ខែតុលា លោកGuttersអគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងក្នុងពិធីបើកវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ថា ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បាននាំមកនូវក្តីសង្ឃឹមនិងវឌ្ឍនភាពសម្រាប់ប្រជាជនរាប់រយលាននាក់នៅលើពិភពលោក។

ថ្លែងនៅក្នុងសុន្ទរកថា លោកGuttersបានបញ្ជាក់ថា បើកគ្មានហេដ្ឋារចនាសម្ព័ន្ធគឺគ្មានការអភិវឌ្ឍទេ។បច្ចុប្បន្ន ប្រទេសកំពុងអភិវឌ្ឍន៍នៅតែមានប្រជាជនរាប់រយលាននាក់ខ្វះខាតហេដ្ឋរចនាសម្ព័ន្ធសម្រាប់ប្រើប្រាស់ នេះជាសារសំខាន់នៃវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកនេះនិងការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”។

លោកបន្តទៀតថា ក្រោមការជំរុញនៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” ប្រទេសនានាទទួលបានកាលានុវត្តភាពកាន់តែច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពន្លឿនគោលដៅអភិវឌ្ឍន៍ជានិរន្តរភាព ប្រការនេះបាននាំមកនូវក្តីសង្ឃឹមនិងវឌ្ឍនភាពសម្រាប់ប្រជាជនរាប់រយលាននាក់និងភពផែនដីដែលយើងបានចែករំលែកជាមួយគ្នា៕

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បាននាំមកនូវក្តីសង្ឃឹមនិងវឌ្ឍនភាពសម្រាប់ប្រជាជនរាប់រយលាននាក់នៅលើពិភពលោក